ការប្រកួតបវរកញ្ញាចក្រវាឡ ពិភពលោក នឹងធ្វើការចាប់ផ្តើមនៅ បំណាច់ឆ្នាំនេះ នាទឹកដីសហរដ្ឋ អាមេរិក។ ប្រទេសជាច្រើន នៅជុំវិញ ពិភពលោក បានកំពុងត្រៀមខ្លួនដើម្បីប្រកួតប្រជែង ដណ្តើមមកុដ ដ៍អស្ចារ្យមួយនេះ។

ក្នុងចំណោម ម្ចាស់មកុដនានានៅទ្វីបផ្សេងៗ យើងក៍ឃើញថា មាននារីជាម្ចាស់មកុដ ដ៍ស្រស់សោភា នៅបណ្តាប្រទេស អាស៊ានយើង ក៍មានការទាក់ទាញ និង ទទួលបានការ ចាប់អារម្មណ៍ច្រើន ពីអ្នកតាមដាន ។ បេក្ខនារីទាំងអស់នៅ អាស៊ានឃើញថា ក៍មានសមត្ថភាពខ្លាំងណាស់ដែរ ហើយរមែងឆក់ឱកាសបានជាប់ជាបន្តបន្ទាប់។

ចំពោះកម្ពុជាយើង មានកញ្ញាហង្ស. ម៉ានីតា កូនខ្មែរកាត់បារាំង ដែលជាក្តីរំពឹងខ្ពស់ ព្រោះនាងមានសមត្ថភាពហើយ កំពុងព្យាយាមបង្វឹកខ្លួនជាប្រចាំ។ ម៉ានីតា ក៍បញ្ជូនទៅហ្វឹកហាត់នៅប្រទេស ហ្វីលីពីន ដើម្បីបានយល់ដឹង ហើយមានទុនក្នុងការឡើង ប្រកួតលើឆាកអន្តរជាតិខាងមុខ។

LEAVE A REPLY

Please enter your comment!
Please enter your name here