មិនខុសពីឆ្នាំមុន នៅក្នុងឱកាសបុណ្យអុំទូក នាថ្ងៃទី៩ រហូតដល់ថ្ងៃទី១១ វិច្ឆិកា ឆ្នាំនេះ នៅវត្តត្រពាំងគង ក៏នឹងរៀបចំកម្មវិធីអុំទូក ផងដែរ ដោយការរៀបចំឆ្នាំ គឺលោក ប៊ុត ចន្ថា និង អ្នកស្រី ឆិល លក្ខិណា ដែលជាអ្នកចំណាយធនធានដូចសព្វដង នឹងធ្វើអោយកក្រើកជាងឆ្នាំមុនផង ដោយគ្រាន់តែវត្តមានសិល្បករសិល្បការិនីល្បីៗដែលលោកអញ្ជើញទៅច្រៀងកំដរ គឺថាចង់មួយចំហៀងសិល្បៈ ហើយចំនួនទូកក៏ឮថាច្រើនជាងមុន ដើម្បីអោយវត្តល្បីឈ្មោះនៅខេត្តកំពង់ស្ពឺមួយនេះ ទាក់ទាញអ្នកទស្សនាកុះករ។

យោងតាមការបង្ហោះ លោក ប៊ុត ចន្ថា និង ភរិយា បានប្រកាសពីការរៀបចំពិធីដ៏កក្រើកនេះ ជាសាធារណៈរួចហើយ ដោយវត្តមានតារាៗ ដែលនឹងមានវត្តមាននៅក្នុងពិធីទាំង៣ថ្ងៃនោះ ក៏ច្រើនខុសពីឆ្នាំមុន ដែលធ្វើអោយគេយល់ថា លោក និង ភរិយា ដែលជាសប្បុរសជនល្បីឈ្មោះ នៅខេត្តកំពង់ស្ពឺរូបនេះ មានការចំណាយកាន់តែខ្ពស់ ដើម្បីចូលរួមលើកកម្ពស់ពិធីបុណ្យអុំទូក ដែលធ្លាប់មានកើតមានវត្តត្រពាំងគង អោយនៅតែបន្តកើតមាន ហើយអោយកាន់តែកក្រើក។ កម្មវិធីនេះ នឹងបើកដំណើរការថ្ងៃទី៩ វិច្ឆិកា និង បិទបញ្ចប់នៅថ្ងៃទី១១ ក្នុងខែឆ្នាំដដែល ដោយមានការតាំងពិពរណ៍ និង ការប្រគំតន្ត្រី។

LEAVE A REPLY

Please enter your comment!
Please enter your name here