កម្ពុជាពិតជាមានមោទនភាពចំពោះកញ្ញា ពេជ្រ វត្តីសារ៉ាឌ្ឍី ខ្លាំងបំផុត ។ វត្តីបានបង្ហាញវត្តមានក្នុងកម្មវិធីជាច្រើននៅប្រទេសថៃ ក្រោយពីទទួលតំណែងជា 5Th runner up Miss Grand International 2022 វត្តីបានធ្វើអោយពិភពលោកកាន់តែងាកមកមើលប្រទេសកម្ពុជា នឹងចាប់អារម្មណ៍មកលើបវរកញ្ញាកម្ពុជា ថាមិនធម្មតា ជាប្រទេសតូចពិតមែន តែកម្ពុជាជាប្រទេសដ៏អស្ចារ្យ ហើយមានបវរកញ្ញាដ៏ស្រស់ស្អាតដូចជាវត្តីMiss Grand Cambodia 2022 MissGrandInternational2022។
នារីកំពូលទាំងនោះ បាននាំគ្នាដើរម៉ូតសម្លៀកបំពាក់ជាមួយនឹង TOP10 MGI’22 នៅក្នុងកម្មពិធី TOP10 MGI’22 QUEEN CELEBRATION X BURIN BOONVISUT ។ អ្វីដែលជារឿងអររំភើបបំផុត ក្រោមការខិតខំប្រឹងប្រែង ខ្មែរយើង ដែលមានវត្តីសារ៉ាវឌ្ឍី ក៍ទទួល ពេជ្រពី Sponsor ក្រោមមកបវរកញ្ឫ ដ៍ពូកែរូបនេះ បានបង្ហាញការថ្លែងអំណរគុណទៅកាន់ហ្វេន វត្តីនិយាយថា ជំរាបសួរចា៎! នាងខ្ញុំមិនមានអ្វីនិយាយច្រេីនទេ ព្រោះបាននិយាយជារឿយៗមកហេីយចំពោះការស្រលាញ់នាងខ្ញុំ អរគុណហ្វេនទាំងអស់គ្នា ។
កម្មវិធីនេះ ទើបតែបញ្ចប់ដោយជោគជ័យនៅ ក្នុងខួប គម្រប់១០ ឆ្នាំរបស់ ខ្លួនដោយមានបវរកញ្ញប្រទេស ប្រេស៊ីល កញ្ញាIsabella menin គឺជាម្ចាស់ជ័យលាភីឆ្នាំ ២០២២នេះ ។
![](https://i0.wp.com/postnewscambodia.com/wp-content/uploads/sites/2/2022/11/postnewscambodia.com-kh71.com-2022-11-14_10-48-56_099194.jpg?fit=1000%2C563&ssl=1)