ពិធីការិនី ជើងចាស់ គង់ សុជាតិ ដែលទើបបាន តំណែង the voice kids ប្រចាំទូរទស្សន៍ហង្សមាស រដូវកាលទី៣ នៅតែធ្វើអោយ មហាជនលាន់មាត់សរសើរថា ខ្លាំងអាច់ចែងយល់ការងារបានល្អ នៅលើវិថីពិធីការិនីដដែល។ អ្នកនាងរិតតែធ្វើអោយ លោកជា វិបុលស្រឡាញ់ ព្រោះចេះយល់ចិត្តគ្នា។ អ្វីដែលគេមើលឃើញ ក្រុមគ្រួសារអ្នកនាងគង់ សុជាតិ និងស្វាមីបាន បណ្តើរគ្នាត្រសងចេញទៅផ្តិតយករូបភាពស្អាតនាឯក្រៅប្រទេស។
ទោះស្ថិតក្នុងរបថការងារ មមាញឹកខ្លាំងបែបណា អ្នកនាង សុជាតិ ដែលពូកែរក្សាសម្រស់ក្មេងជាងវ័យ មិនភ្លេចឡើយ ការបង្ហាញនូវសេចក្តីសុខសុភមង្គល នៅក្នុងគ្រួសារ។ ទាំងអ្នកនាង និងលោកវិបុល រមែងមូលមតិគ្នា ធ្វើរឿងល្អៗនៅក្នុងជីវិតគ្រួសារ។នេះជាការចងមិត្តភាព អោយប្រសើរ បើប្តីប្រពន្ឋគិតតែពី អន់ចិត្តគ្នា មិនដកថយកំហឹងរិតតែពិបាករស់នៅក្នុងរង្វង់គ្រួសារ។ អ្នកនាងនៅតែធ្វើអោយអ្នកតាមដានសរសើរ ស្នេហារឹងមាំហើយក៍រិតតែ ចង់អោយចំណងមួយនេះបន្តថិតថេររហូតទៅ។
ងាកមកការងារ វិញអ្នកនាង និងស្វាមីនៅតែត្រូវប៉ាន់ តាមកម្មវិធីជាច្រើន មិនថាក្រុមហ៊ុនឬតាមមង្គលការគឺមានស្ទុះលើសដើម។ បែបនេះហើយទើបអ្នកនាងនិងស្វាមី មិនអាចចោលបានហើយ រិតតែពុះពារទោះឆ្លងកាត់យូរឆ្នាំ ហត់នឿយបែបណា។