ទាំង ពេជ្រ សោភា និងលោក ឆឹម សក្កដា បានចេញមុខមកព្រមគ្នាដោយបានស្នើសុំទៅកាន់មហាជនកុំទាន់ប្រើពាក្យថា ប្តីប្រពន្ធ សម្រាប់ពួកគេ បើទោះបីជាពេលនេះពួកគេបានភ្ជាប់ពាក្យជាមួយគ្នាប្តី។
ត្បិតបានភ្ជាប់ពាក្យដោយបើកចំហរ ក្រោមការដឹងលឺពីចាស់ទុំ និងសាច់ញាតិទាំងសងខាងក្តី ប៉ុន្តែ ពេជ្រ សោភា និង លោក ឆឹម សក្កដា នៅមិនទាន់រួមរស់ក្រោមដំបូលផ្ទះតែមួយនោះឡើយ ហេតុនេះអ្នកទាំងពីរនៅមិនទាន់ចង់ឃើញមានការហៅអ្នកទាំងពីរថា ប្តីប្រពន្ធនោះឡើយ ដរាបណាអ្នកទាំងពីរមិនទាន់ចូលរោងការជាផ្លូវការ។

ពេជ្រ សោភា បានលើកឡើងថា ក្នុងនាមនាងខ្ញុំជាមនុស្សមហាជន សុំនិយាយបន្តិចចុះ រាល់ថ្ងៃនេះយើងប្រើពាក្យខុសច្រើនណាស់(១.សង្សារ ២.គូរដណ្តឹង ៣.ប្តីប្រពន្ធ )ពេលគេមានគូរដណ្តឹងមិនមែនគេប្រើពាក្យថាមានប្តីទេ រៀនយល់ន័យបន្តិច ពាក្យថាប្តីទាល់រៀបការរួចយល់ទេ?។
នាងបញ្ជាក់ថា យើងគួររៀនប្រើពាក្យអោយសាកសមនឹងប្រពៃណីខ្មែរ កុំចេះតែប្រើពាក្យផ្តេសផ្តាស(ខ្ញុំនឹងដារាល់ថ្ងៃនៅផ្ទះរៀងខ្លួន)។

ចំណែកលោក ឆឹម សក្កដា ក៏បានលើកឡើងដូចគ្នាដែរថា ផ្ដាំទៅប្រុសៗគ្នាយើង បើយើងស្រលាញ់គេ ចង់បានគេជាគូ យើងត្រូវថែរក្សាតម្លៃឲមនុស្សស្រី! ពាក្យប្តីប្រពន្ធគេប្រើសំរាប់តែពេលគេរៀបការរួចតែប៉ុណ្ណោះ! ដូចនេះកុំអាលហៅខ្ញុំប្ដីអ្នកនេះ ប្ដីអ្នកនោះអី បើមិត្តភក្តិ…ok។
គួបញ្ជាក់ថា លោក ឆឹម សក្កដា និងនាង ពេជ្រ សោភា បានសម្រេចភ្ជាប់ពាក្យជាផ្លូវការកាលពីថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២២ កន្លងទៅ ក្រោមការសាទរពីមហាជន និងប្រិយមិត្តគាំទ្រ។

តារាចម្រៀងល្បី ឈ្មោះ ពេជ្រ សោភា និង តារាសម្តែង ឆឹម សក្កដា បានបង្កើតទំនាក់ទំនង ស្នេហាក្រៅឆាកច្រើនឆ្នាំមកហើយ ប៉ុន្តែទំនាក់ទំនងអ្នកទាំងពីរ ក៏ជួបរឿងប្រេះស្រាំដែលធ្វើអោយពួកគេសម្រេចចែកផ្លូវគ្នាវិញ ប៉ុន្តែពួកគេនៅរក្សាការរាប់អានគ្នាជាមិត្តធម្មតា។ តែអ្វីដែលធ្វើឱ្យអ្នកគាំទ្រ ក៏ដូចជាមិត្តរួមអាជីពដាច់ចង្កេះនោះស្រាប់តែស្ងាត់ៗ ពេជ្រ សោភា និង ឆឹម សក្កដា សម្រេចចិត្តភ្ជាប់ពាក្យជាមួយគ្នាទៅវិញដោយស្ងាត់ៗនាពេលនេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here