ប្រុសស្អាតមាឌមាំ និងជាអ្នកបម្រើយន្តហោះ យូ ថនវណ្ណៈបានបំពេញការងារនៅក្រៅប្រទេស ដោយភាពយកចិត្តទុកដាក់។ លោកបានដល់ទីតាំងដោយកំពុងតែបង្ហាញសមត្ថភាពអោយគេមើលឃើញ។ ក្រោយពេលបង្ហាញខ្លួនឃើញថា ប្រុសសង្ហារូបនេះ មិនអន់ជាងគេឡើយ។ទោះបីជាបែបណាក៍ត្រូវតែ យកចិត្តទុកដាក់បន្តទៀត ព្រោះយើងមិនទាន់ប្រកាសលទ្ឋផលនោះទេ។
ជាផ្លូវការ ឈុតស្បែកធំ ( ស្បែកធំ ) S’bek Thom of Khmer Empire ជាឈុតតំណាងជាតិកម្ពុជា National costume of Mister Grand Cambodia
ក្នុងការប្រកួតបុរសឯក Mister Grand International 2022 នៅឯប្រទេស Trinidad and Tobago ។
តួរឈុតដែលត្រូវស្លៀកនឹងធ្វេីការលាយបញ្ចូលគ្នារវាង ព្រះរាម ជាមួយ យក្សអោយតួរអង្គទាំង2ស្ថិតនៅក្នុងឈុតតែមួយ។
បេក្ខភាពកម្ពុជាយើង បានទទូចអោយ មានការលើកទឹកចិត្ត ជាសំខាន់ដល់រូបលោកពីចម្ងាយ។ ការលើកទឹកចិត្តនេះជាបច្ច័យមួយ ដ៍ល្អអោយមនុស្សក្លាហាន ហ៊ានសម្តែងមតិនិងមុះមុត។ ឯអ្នកតាមដាននៅតែជួយគាំទ្រអោយ អ្នកតំណាងកម្ពុជារូបនេះខិតខំបន្តទៀតយកជ័យជម្នះណាមួយយអោយបាន។
![](https://i0.wp.com/postnewscambodia.com/wp-content/uploads/sites/2/2022/11/postnewscambodia.com-kh71.com-2022-11-23_19-11-57_771387.jpg?fit=1000%2C563&ssl=1)