មកទល់ពេលនេះ សឿ សុធារ៉ា ហាក់ស្ថិតក្នុងការតាមដានពីមហាជន នៅសុខភាពស្មារតីផ្លូវចិត្ត។ អ្នកនាងស្ទើរតែជួបភាពបាត់សតិច្រើន ក្រោយពេលជួបនូវភាពហ្មួហ្មងជាច្រើននៃការជាបវាក់វិនបំណុល និងរឿងបាត់បង់ម្តាយ។មានសប្បុរសជន និងអ្នកសិល្បៈជួយជាថវិកា និងកម្លាំងចិត្ត។ក្នុងនោះឃើញមាន បងស្រីយ៉ុងចាន់កណ្ណិកាផងដែរ។
លោក កៅ សីហា ដែលជាអ្នកដឹកនាំសម្តែងក្នុងទូរទស្សន៍ហង្សមាសបាន បង្ហោះសារថា «សឿ សុធារ៉ា…. ប្អូនស្រីដ៏កំសត់របស់បង សូមប្អូនបន្តជំហរឹងមាំ តាំងស្មារតី ដើម្បីកូនៗទាំង២ និងនៅតែជាបង្គោលគ្រួសាររហូតណាអូន…។ សូមជម្រាបបងប្អូនមហាជនថា នៅពេលដ៏ខ្លីខាងមុខនេះ ។សឿ សុធារ៉ានឹងចូលខ្លួនមកបម្រើចំណីចក្ខុរបស់លោកអ្នកតាមរយៈខ្សែភាពយន្តភាគខ្នាតធំរបស់ទូរទស្សន៍ហង្សមាស នាដើមឆ្នាំ2023នេះហើយ ជារឿងដែលប្អូនស្រីទើបនឹងបញ្ចប់ការសម្ដែង កាលពីដើមឆ្នាំ2022នេះ ដោយរួមសម្ដែងជាមួយតារាប្រុសស្រីគ្រប់ជំនាន់ ។រឿងខ្នាតធំមួយនឹងបានបង្ហាញអំពីនៃរបៀបរបបក្នុងការរស់នៅក្នុងសង្គមខ្មែរនាសម័យលង្វែក របស់គ្រួសារដង្ខៅ សេដ្ឋី និងទាសករ ក្រោមការដឹកនាំរឿងរបស់ខ្ញុំបាទផ្ទាល់។
សូមបញ្ជាក់ថា វាជាខ្សែភាពយន្តភាគខ្នាតធំទី២ បន្ទាប់ពីរឿង ឫស្យា ដែលទើបនឹងចាក់ផ្សាយចប់ ក្រោយពេលប្អូនស្រីវិលមកកាន់ឆាកសិល្បៈនៃការសម្ដែងកុន និងភាពយន្តនេះម្ដងទៀត។