ការប្រកួត កញ្ញាឯកទេសចរណ៍ អន្តរជាតិ បានបិទបញ្ចប់ហើយ នៅប្រទេសម៉ាឡេសុី។ ក្នុងនោះរកឃើញម្ចាសមកុដ ដ៍មានសម្រស់ស្រស់ស្អាតមកពីប្រទេសថៃ។ កញ្ញានិងបន្តបេសកម្មជាច្រើន ក្នុងឱកាសក្លាយជាម្ចាស់មកុដ។ នេះជាការខិតខំប្រឹងប្រែងមួយ របស់នាង ដែលឈ្មុលលើវិស័យមួយនេះអស់ជាច្រើនឆ្នាំ។
ឆ្លងកាត់ការប្រកួតជាច្រើនវគ្គ ឃើញថាភ្នែកគណៈកម្មាការបានឃ្លាំមើល ស្រីស្អាតរូបនេះច្រើនជាងគេ ក្រោយពេលគ្រប់វគ្គ ប្រកួតនាងតស៊ូ ដោយចេញពីថាមពលក្នុងខ្លួនពិតប្រាកដ។ នាងគឺជាតួឯកទាំង១០រូបនៃកម្មវិធី Miss Grand Thai ដោយត្រូវជ្រើសតាំងតំណាង ក្នុងការប្រកួតកញ្ញាឯកទេសចរណ៍។ សម្រាប់កម្ពុជាយើង ដែលមានកញ្ញា ឆន ស្រីនេតចូលរួម ដោយមិនបានទទួលចំណាត់ថ្នាក់អ្វីឡើយបើទោះព្យាយាម យកអស់សមត្ថភាពបែបណា។ ស្រីណេតបានត្រឹមសុំទោះមហាជន កម្ពុជាហើយអ្នកគាំទ្រ នៅតែជាកម្លាំងចិត្តនាងព្រោះប្រឡង មានឈ្នះចាញ់ចឹងឯង។ យ៉ាងណាយើងរំពឹងថា ឆ្នាំក្រោយ កម្ពុជាទទួលបានលទ្ឋផលល្អ ព្រោះយើងក៍ ទទួលបាន ភាពល្អលើការ ប្រកួតមួយ ចំនួន ពីការប្រឡងសម្រស់រួចហើយលើ វិស័យបវរកញ្ញា លើឆាកអន្តរជាតិ។ សូមហ្វេនៗកម្ពុជាយើង បន្តចូលរួមលើកស្ទួយ វិស័យបវរកញ្ញា នៅក្នុងប្រទេសយើង អោយបានផុសផុលរីកចម្រើនទៀត។