ឆ្លងកាត់ការប្រឡង ចម្រៀងកុមារ លំដាប់ពិភពលោក អស់រយៈពេលជាច្រើន សប្តាហ៍មកឃើញថា ពិធីករ និង ពិធីការិនី ជើងចាស់ គង់ សុជាតិ និងជា វិបុល បានរួចផុតពីការ ភ្លាត់ស្នៀតនិយាយស្តី សមជាជើងចាស់សម្បូរបទពិសោធន៍។ អ្នកទាំង២ ទទួលបានការលើកសរសើរ ពីអ្នកទស្សនា និងកាន់តែក្លាយជាបុគ្គលិកសំខាន់សម្រាប់ មេកើយមើលឃើញទុកតំណែង សំខាន់ណា១លើកក្រោយទៀត។

ថ្ងៃសៅរ៍ សប្តាហ៍ខាងមុខនេះ ជាវគ្គ ចូលដល់ការផ្សាយបន្តផ្ទាល់ នៃការប្រឡងចម្រៀង លំដាប់ពិភពលោក រៀបចំដោយហង្សមាសនារដូវកាលទី៣។ នេះជាឱកាស ដំបូង របស់ពិធីការិនី ឆ្នើមគង់ សុជាតិ ដែលបានចូលរួមដំណើរ ការកម្មវិធីមួយនេះ។ បើទោះជាមានការដកបទពិសោធន៍ច្រើន ពីវិស័យ អ្នកអត្ថាធិប្បាយ ក៍អ្នកនាងមានបម្រុងប្រយ័ត្នខ្លាំងណាស់។ ប្រៀបដូចជាការច្រៀង កាន់តែហាត់កាន់តែមុត។ ការងាររមែងបង្រៀនមនុស្សអោយដឹងពីអ្វីដែលថ្មីៗហើយក៍អាចស្គាល់រសជាតិ។

យ៉ាងណា នៅវគ្គ ផ្សាយបន្តផ្ទាល់ ប្តីប្រពន្ឋមួយគូនេះ នឹងបន្តរួមដៃគ្នាបង្កើតបរិយាកាស អោយជក់ចិត្ត។ អ្នកនាងគង់ សុជាតិ ធ្លាប់និយាយថា សម័យហ្វេសបុក នេះមានការចា់កំហុសណាស់ បើធ្វើអ្វីភ្លាត់គឺច្បាស់ណាស់គេយកបង្ហោះជាន់។ ដូចនេះហើយ អ្នកនាង និងប្តីតែងតែប្រការពាក្យនិយាយស្តីធ្វើយ៉ាងណា គិតអោយបានល្អរាល់ពេលឡើង ឆាកឱកាសនិយាយផ្ទាល់មើលផ្ទាល់។

LEAVE A REPLY

Please enter your comment!
Please enter your name here