ដូចការគ្រោងទុក សារ៉ាយ សក្ខណា បានដាក់គោលដៅ ទៅ អាមេរិក នៅចុងឆ្នាំ២០២២ នេះ បន្ទាប់ពីការមកកម្សាន្តនៅក្នុងស្រុកជិត១ឆ្នាំ។ យ៉ាងណាមិញសក្ខណា បានហោះទៅកាន់ទឹកដី អាមេរិកវិញ ដោយគិតមកទល់ពេលនេះ នាងទៅដល់ ប៉ុន្មានថ្ងៃដោយ បានចាប់យកការងារនៅទីនោះ។
មកដល់ស្រុកខ្មែរជិត១ឆ្នាំ សារ៉ាយ សក្ខណា បានដំណើរដើរកម្សាន្តច្រើនទីកន្លែង នៅក្នុងស្រុក។ នាងមានដំណើរការងារច្រើនណាស់ពេលនោះ ព្រោះផលិតករភាពយន្តនៅតែត្រូវការហើយ ម្ចាស់សំអាងការមួយចំនួន នៅតែហៅថតផ្សាយ បង្កអោយតារាស្រីកូន២រូបនេះ នៅតែទទួលបាន ការងារ ស្ទើរមិនគួរអោយជឿបើទោះជានាងបាន ចេញទៅរស់នៅ អាមេរិកបែបណា។ ការមកនៅក្នុងស្រុកយូរ បំណងចង់អោយកូនទាំង២ យល់ដឹងពីវប្បធម៌ខ្មែរ និងបានរៀនសូត្រភាសាខ្មែរ អោយដឹងឬសគល់។
រយៈពេល២ឬ៣ឆ្នាំទៀត ទើបតារាក្រមិចក្រមើមរូបនេះ វិលមកលេងស្រុកកំណើតវិញ ដើម្បីសួរសុខទុក្ខសាច់ញាតិ។ អ្នកសិល្បៈលើកឡើងថា ពេលដែលនាងមកស្រុកជើងនេះគឺ ពិតជាមិនខាតនោះទេព្រោះដើរ កើបលុយពិសិល្បៈមិនតិចកន្លែងនោះឡើយ។