មិនដំអក់យូរ បានព្រោះ ត្រូវជួបការដោះស្រាយ កម្រិតជីវភាព ផងនោះ ខាត់ សុឃីម មិនអោយខាតរោងការ និងសងការកក់នោះទេ បានចេញច្រៀងភ្លេងការឡើងវិញ។ បើទោះជាមានការ លំបាកទទួលយក ក៍អ្នកនាង និង ក្រុមសម្តែង នៅតែខំបន្តទៀត ព្រោះបានធ្វើបុណ្យជូនប្អូនអស់ពីបេះដូង ហើយដោយបាន សន្យាថាខំចិញ្ចឹមក្មួយកំព្រាឪពុកទើបមិនអាចនៅសម្ងំយូរថ្ងៃទៀតបាន។
ក្រុមភ្លេងការកាត់សក់ របស់ខាត់ សុឃីម បានចេញច្រៀងកាត់សក់ការ ភ្លាមៗចែកជើងគ្នា មានទៅដល់ប៉ោងប៉ែត ស្គុន និងខេត្តមួយចំនួនទៀតផងដែរ។ នេះបញ្ជាក់ថា អ្នកនាងនៅតែពេញនិយមភ្លេងការ កាត់សក់ពិតជាបានសិរីសួស្តីដល់កូនប្រុសស្រីលោកមេបាចាស់ទុំ។ អ្នកនាងខាត់ សុឃីមបង្ហោះសារថា «បន្ទាប់ពីបុណ្យសពប្អូនប្រុសរួច ក្រុមនាងខ្ញុំក៍ចាប់ផ្ដើម បំពេញការងារជូនលោកមេបាដូចធម្មតា🙏បុកលក្ខ័ រោងការនៅប៉ោយប៉ែត សូមជូនពរអោយលោកមេបានិងសាមុីខ្លួន🙏រកសុីមានបាន ជួបសេចក្ដីសុខ012222221/015222221/099222221»៕
មានអនុស្សាវរីយ៍ កប់ជ្រៅ មិនអាច បំភ្លេចបាន នៅតែធ្វើអោយ តារាពហុជំនាញ ខាត់ សុឃីម មិនអាចលុបបំបាត់ អារម្មណ៍នឹកប្អូនប្រុស ជាទីគាប់ចិត្ត និងអភ័ព្ទនេះណាស់។ សូម្បីតែអ្នកគាំទ្រ ក៍ពិបាកទប់ចិត្តនៅពេលឃើញខាត់ សុឃីម បង្ហោះរូបខាត់ ចំរើនម្តងហើយម្តងទៀតដែលបង្ហាញថា មានការអាឡោះអាល័យ មិនអាចដកចិត្តបាន។ ដោយសារតែថ្មីៗពេក ទើប គេឯងក៍ពិបាកអោយអ្នកនាង និងក្រុមគ្រួសារកាត់ចិត្តណាស់។ទោះយ៉ាងណាមានតែពាក្យកាត់ចិត្ត ហើយធ្វើបុណ្យបញ្ជូនកុសលបន្តទៀតប៉ុណ្ណោះ ជាផ្លូវទប់ចិត្តបាន។