រយៈពេល៥ថ្ងៃមកហើយ ដែលគម្រោងលក់ដីលម្ហែកាយដ៏ធំ គឺ CL Han Chey Resort បានរៀបចំការប្រគំតន្ត្រី ដោយមានតារាល្បីៗចូលរួម និង មានអ្នកចូលមកទស្សនាយ៉ាងច្រើនកុះករ។ ការប្រគុំតន្ត្រីនេះ ត្រូវបានធ្វើឡើងតាំងពី 26 វិច្ឆិកា ឆ្នាំ2022 ដោយនឹងបញ្ចប់នៅថ្ងៃទី1 ធ្នូនេះ។ ការប្រគំតន្ត្រីដែលបានធ្វើឡើងនេះ បានធ្វើអោយគម្រោងលក់ដី និង ផ្ទះបែបលម្ហែកាយ នៅក្បែរភ្នំហាន់ជ័យ ក្នុងខេត្តកំពង់ចាមមួយនេះ កាន់តែមានគេស្គាល់ពីសក្កានុពល ស្របពេលដែលមានអ្នកមកទស្សនា និង ភ្ញៀវកិត្តិយសយ៉ាងច្រើនពាន់នាក់ មកទស្សនាដល់គម្រោង។
លោក មោល ចាន់ណា អគ្គនាយកក្រុមហ៊ុន CL Han Chey Resort បានលើកឡើងថា តាមរយៈការរៀបចំការប្រគំតន្ត្រីដែលបានធ្វើឡើង កាន់តែធ្វើអោយគម្រោងទាំងមូលមានអ្នកស្គាល់ខ្លាំង ហើយអ្នកមកដល់ទីតាំងនេះខ្លះ ក៏ភ្ញាក់ផ្អើលដែលដែរ ថានៅគម្រោងមួយនេះ មានបរិយាកាសដីស្អាត ហើយលក់ត្រឹមតែ ជាង១៤០០០ដុល្លារ សម្រាប់ដីលម្ហែកាយ ដែលមានទំហ៊ំ 20×40m ហើយថែមផ្ទះលម្ហែកាយជូន។
លោកថា ក្នុងអំឡុងនៃការប្រគំតន្ត្រី គម្រោងក៏បានលក់ជូនក្នុងតម្លៃពិសេស ដោយទិញដីមួយប្លង់ថែមជូនម៉ូតូ ឌ្រីមសង់២០២២មួយគ្រឿង និង បញ្ចុះពីលើតម្លៃចាស់ ១៥០០ដុល្លារផងដែរ។ លោកថាគម្រោងនឹងរៀបចំការប្រគំតន្ត្រី និង កម្មវិធីកម្សាន្តជាបន្តបន្ទាប់ទៀត ហើយអោយធំជាងមុន ដើម្បីអោយគម្រោងដីលម្ហែកាយដែលមានទំហ៊ំ145ហិកតាមួយនេះ កាន់តែផ្ទុះការគាំទ្រ ជាពិសេសអ្នកដែលចង់បានដីដែលមានតម្លៃទាប សម្រាប់សង់ផ្ទះលម្ហែកាយ ហើយមានប្លង់រឹងត្រឹមត្រូវ ដូចគម្រោងមួយនេះ៕