បវរកញ្ញា កម្ពុជាយើងឆ្នាំនេះ ពិតជាមានសំណាងណាស់ ដែលបានចូលដល់ថប១០ ប្រទេសចុងក្រោយនៃព្រឹត្តិការណ៍ ប្រកួតMGI 2022។ កញ្ញា ពេជ្រ វត្តី ពេលនេះកំពុងតែមមាញឹកចំពោះការងារ ដោយដើរបង្ហាញសកម្មភាពពីមួយកន្លែងទៅមួយកន្លែងតាមប្រទេស អាស៊ានមួយចំនួន។ នាងនៅមិនទានើវិលមកស្រុកវិញនោះទេ ដោយនាងនៅ ជាប់ដៃធ្វើការហើយ តាមដំណឹងខែធ្នូនេះនាងមកកម្ពុជាយើងវិញមកជួបហ្វេនៗ។


យោងតាមការប្រាប់ ពីលោក Nawat ប្រាប់តាមរយៈការ​ live PP The Creative ថា «តម្លៃខ្លួន Pichy ( Live ) គឺចាប់ពី 120000-150000 បាត​ ក្នុងមួយម៉ោង តម្លៃគឺស្រួលនិយាយបំផុតពីព្រោះពេលនេះ Pichy កំពុងល្បីខ្លាំងហើយពេលនេះ Pichy ទទួលបាន presenter 1 ថ្មីៗដែលមានតម្លៃរាប់លានបាត។ សូមអបអរសាទរចំពោះ Pichy Grand ពិតជាបានកសាងមនុស្សពិតប្រាកដ៕ នេះជាមោទនភាពមួយរបស់ ពេជ្រ វត្តីដែលបានអ្នកគ្រប់គ្រងរូបនេះមើលថែយ៉ាងល្អបំផុត ហើយលើកមុខមាត់នាង ពីមួយថ្ងៃទៅមួយថ្ងៃ ស្ទើរមិនគួរអោយជឿ។

អ្នកគ្រប់គ្រងរូបនេះ ចង់អោយការវិលត្រឡប់មកកម្ពុជា វិញ របស់នាង ត្រូវមានការទទួលស្វាគមន៍នាង អោយល្អបំផុតសមជាមួយការព្យាយាមរបស់នាង ហើយក៍ជាមុខមាត់សម្រាប់កម្ពុជាយើងឆ្នាំនេះ។ អ្វីដែលសំខាន់គឺនាង និងមកចូលរួមថតកុនខ្នាតធំជាមួយ លោកហ្វៃ សំអាង ក្រោមការចូលរួមដោយតារាគ្រប់ជំនាន់។

LEAVE A REPLY

Please enter your comment!
Please enter your name here