កាលពីថ្ងៃទី2 ខែ ធ្នូរ ឆ្នាំ2022 មុននេះបុរីបុស្បាបានធ្វើពិធីសម្ភោធផ្ទះគំរូរយ៉ាងអធិកអធម នៅក្នុងគម្រោងរបស់ខ្លួន ដែលមានទីតាំងម្តុំព្រៃស អ្វីដែលគួអោយកត់សម្គាល់នោះឃើញថាក្នុងកម្មពិធីមានវត្តមានម្ចាស់អាជីវកម្ម អ្នកជំនួញ និង តារាសិល្បៈល្បីៗជាច្រើនចូលរួម។ ក្នុងកម្មពិធីនោះផងដែមិនត្រឹមតែសម្ភោធផ្ទះគំរូរទេ តែក៏បានបង្ហាញមុខ BA ប្រចាំបុរី បុស្បា ផងដែរ ។តារាសិល្បៈពីរូបត្រូវបានអគ្គនាយក និង អគ្គនាយិការ បុរី បុស្បា ជ្រើសរើសធ្វើជា BA ផ្តាច់មុខអោយខ្លួននោះគឺ តារាចម្រៀងលោក ឆន សុវណ្ណារាជ និង អ្នកនាង ផន សុផារី ម៉ាក ប៊េលី ប៊េលឡា ដែលកំពុងល្បីក្នុងបណ្តាញសង្គម។ ឃើញថាក្នុងពិធី BA ទាំងពីរូបសម្តែងការសប្បាយចិត្តជាខ្លាំង នៅពេលឃើញផ្ទះគំរូរចេញរូបរាងជាផ្លូវការ ហើយស្រស់ស្អាត់លើសពីការរំពឹងទុកដែលធ្វើអោយBAទាំងពីរូបកាន់តែមានទំនុកចិត្តក្នុងការផ្សព្វផ្សាយខ្លាំងឡើង។

លោក ឧកញ៉ា ឈៀង រដ្ឋ និងលោកជំទាវ នួន សុន្ទរី ហៅ ស្រីអូន មានការសប្បាយចិត្តជាពន់ពេកក្នុងពិធីសម្ភោធផ្ទះគំរូរ ដោយសារមានការពេញចិត្ត និងគាំទ្រយ៉ាងខ្លាំងពីអតិថិជនហើយមានកសរកក់ទិញភ្លាមៗជាច្រើនក្នុងពិធីតែម្តង។ លោក ឧកញ៉ា ឈៀង រដ្ឋ បញ្ជាក់ថា ផ្ទះគំរូរដែលសម្ភោធជាផ្លូវការនេះមានពីប្រភេទគឺ ផ្ទះវិឡា អេនជែល និង ផ្ទះវិឡា ស៊ុពើធ្វីន។ លោកបន្តទៀតថាគម្រោងនេះសាងសងយ៉ាងមានទំនុកចិត្តដល់អតិចិជនអ្នកខ្លួន និង គិតពីក្បួនហ៊ុងស៊ុយអោយភ្ញៀងហើយជាស្រេច។ ចំណែកដេគ័រខាងក្នុងផ្ទះវិញស្រស់ស្អាតខ្លាំងហើយជាការបង្កើតឡើងថ្មីរបស់ បុរី បុស្បា ជូនដល់អតិថិជនរបស់ខ្លួន។ លោកឧកញ៉ា ឈៀង រដ្ឋ អះអាងថាក្នុងពិធីនោះថា និង ធ្វើអោយគម្រោងមួយនេះក្លាយទៅជាតំបន់ទួលគោកទីពីផងដែរ ដោយសារថាបុរី បុស្បា មានការសាងសងផ្លូវធំៗក្នុងគ្រោងទាំងអស់ ងាយស្រួលអោយអតិថិជនប្រកបអាជីវកម្ម និង ការរស់នៅយ៉ាងកក់ក្តៅ។

LEAVE A REPLY

Please enter your comment!
Please enter your name here