បវរកញ្ញា ខ្មែរក្រោម ឆន ស្រីណេត បានចូលរួមបំផុសបំផុលជាខ្លាំងក្នុងការផ្សព្វផ្សាយ តម្លៃក្បាច់គុនល្បុកក្កតោ ។ សូម្បីតែឱកាសការបិទកីឡាជាតិក៍ឃើញនាង ឈ្មុលក្នុងការដើរបង្ហាញភាពក្លាហាន ដោយទឹកមុខមុឺងម៉ាត់បំផុត។ ស្រីស្អាតរូបនេះ មិនត្រឹមតែ បានបង្ហាញតម្លៃល្បុក្កតោក្នុងស្រុកនោះទេ សូម្បីតែឱកាសប្រឡងនៅក្រៅប្រទេសក៍នាងពាំនាំលើកមុខមាត់ប្រទេសជាតិខ្លួនណាស់ដែរ។

ឆន ស្រីណេត ទើបតែបញ្ចប់ការងារ ចូលរួមប្រឡង កម្មវិធីកញ្ញាឯកទេសចរណ៍ អន្តរជាតិ នៅម៉ាឡេសុី ។ នាងបានព្យាយាមយកអស់កម្លាំងកាយ លើវិញ្ញាប្រកួតនីមួយៗ ដោយរំពឹងទទួលបាន ការចាប់អារម្មណ៍។ យ៉ាងណា ស្រីណេត មិនទទួលបានចំណាត់ថ្នាក់អ្វីនោះទេ ខណៈម្ចាស់មកុដបានទៅលើប្រទេសថៃឆ្នាំនេះ។បើទោះបីជានាង មិនមានចំណាត់ថ្នាក់ណាមួយ មែនក៍អ្នកគាំទ្រនាង នៅតែជូនពរអោយជោគជ័យនៅក្នុងជីវិតក្នុងការរស់នៅ។

គុនល្បុក្កតោ ជាក្បាច់គុនបុរាណខ្មែរដែលចាក់ឫសចាក់គល់យ៉ាងជ្រៅនៅក្នុងសង្គមខ្មែរជាច្រើនសតវត្សមកហើយៗបន្តរស់រានក្នុងសង្គមខ្មែររហូតដល់បច្ចុប្បន្ន។ ចម្លាក់លើជញ្ជាំងប្រាសាទសម័យអង្គរជាភស្តុតាងបង្ហាញច្បាស់អំពីការហាត់សមក្បាច់គុននេះដែរ។ ការបង្ហាត់បង្ហាញក្បាច់គុនល្បុក្កតោតៗគ្នាពីជំនាន់មួយទៅជំនាន់មួយ គឺដើម្បីពង្រឹងប្រាជ្ញាស្មារតី និងសមត្ថភាពការពារខ្លួនពីសត្វសហាវព្រមទាំងសត្រូវនានាផង និងការពារសង្គមជាតិនិងមាតុភូមិផង។

LEAVE A REPLY

Please enter your comment!
Please enter your name here