ការប្រកួត បវរកញ្ញាចក្រវាឡ ពិភពលោក បានកំពុងឆ្ពោះដំណើរទៅមុខហើយ ដោយខិតជិតដល់បរិយាកាសជួបជុំគ្នា ទាំងស្រុងនៃ បវរកញ្ញាចក្រវាឡមកពីជុំវិញប្រទេសនានា។ ព្រឹត្តិការណ៍ប្រកួតមួយនេះ និងធ្វើឡើងអំឡុងដើមឆ្នាំ២០២៣ ខែមករា នៅសហរដ្ឋអាមេរិក ដែលត្រូវបាន ជ្រើសរើសទីតាំងមួយ រំលេចដោយវប្បធម៌ចម្រុះ ទាន់សម័យសុីវិល័យ នៅទីនោះ។

កាន់តែខិតជិតមកដល់ ពេលនេះគណៈកម្មាការវាយតម្លៃMUC 2022របស់កម្ពុជាយើង បានកំពុង រួមគ្នារកមតិស្របមួយ ដើម្បីជ្រើសរើសឈុត តំណាងជាតិ១ក្នុងចំណោម៣ឈុត ដែលជាឈុតល្អទាំង៣ ក្នុងការប្រកួតក្នុងស្រុក។ នៅមិនទាន់ដឹងថា ឈុតទាំង៣នោះ ចេញលទ្ឋផល១ណាទេ ដែលត្រូវអោយ ម្ចាស់មកុដ កម្ពុជាយើងនាងហង្ស ម៉ានីតា គ្រងដណ្តើមយកភាពលេចធ្លោ លើឆាកដ៍ពសេសនេះ។ ឈុតតំណាងជាតិយើង ទាំង៣នេះ ឃើញថា បានស្តែងពីភាពប្រណិតម្យ៉ាងម្នាក់ និងបង្កបដោយខ្លឹមសារ អត្ថន័យ មិនចាញ់គ្នាសោះឡើយ។ រីឯពិនិត្យមើលលើភាពច្នៃប្រឌិត របស់អ្នកឌីហ្សាញ ឃើញថា ក៍មានភាពទាន់សម័យ ទំនើប រួមផ្សំការបញ្ចូលគំនិត បុរាណជំនាន់មុនផ្សំលាយសម័យ ល្អទាក់ភ្នែកអ្នកទស្សនាមិនធម្មតាដែរ។ លើសពីនេះក្រុមអ្នកតាមដានបាន និយាយរួមថា ៣កំផ្លេរ បែបបុរាណមួយនេះ យកមួយណាក៍សមល្អ ដូចគ្នា ដោយការរើសជារួមនេះ ដើម្បីកំណត់មតិរួម អោយច្បាស់លាស់ទាំងអស់គ្នា ក្នុងន័យជឿជាក់ក្រោមសំឡេងតែមួយ។

រង់ចាំមើលតើឈុតតំណាង ជាតិឆ្នាំ២០២២ របស់កម្ពុជា នៃកញ្ញាឯកចក្រវាឡយើង១ណា និងបង្ហាញដល់ប្រជាជនលើពិភពលោកបានស្គាល់ ក្រោមការសម្តែងពីបវរកញ្ញា ចក្រវាឡកម្ពុជា កូនខ្មែរកាត់បារាំងដ៍ក្លាហានក្រោមការទទួលស្គាល់ពីមហាជនជាច្រើន។

LEAVE A REPLY

Please enter your comment!
Please enter your name here