ក្រោយផ្អឹបចោលសង្វៀនប្រដាល់អស់រយៈពេលជាច្រើនសប្ដាហ៍មកហើយ សង្វៀនប្រដាល់របស់ស្ថានីយ៍ទូរទស្សន៍ប៉ុស្តិ៍លេខ៥ បានចាប់ផ្ដើមបើកដំណើរការជារធម្មតាវិញហើយ។ យ៉ាងណាមិញ កាលពីថ្ងៃសៅរ៍ទី២៩ សីហា ឆ្នាំ២០២០ នេះ បានដំណើរការដោយបានបង្ហាញកីឡាករជាច្រើនអោយឡើងប្រកួតគ្នាបើកឆាក នៅសង្វៀនព្រែកកំពិសនោះផង។
លោក សេង កដិកា អ្នករៀបចំការប្រកួត បានអះអាងថា ស្ថាប័នប៉ុស្តិ៍លេខ៥ បានដំណើរការបើកប្រដាល់របស់ខ្លួនជាថ្មីឡើងវិញហើយ ដោយការប្រកួតលើកនេះ គឺនៅតែជាការប្រកួតជ្រើសរើសជើងឯកដូចមុនដដែល។ ការប្រកួតលើកនេះ មិនប្រើរូបមន្ត៣២នាក់ជម្រុះយកតែម្នាក់ដូចមុននោះទេ គឺប្រើរូបមន្តជម្រុះក្នុងចំណោម១៦នាក់វិញម្ដង ដោយសារតែអំឡុងកូវីត១៩ ពិបាកក្នុងការស្វែងរកកីឡាករដែលមានសមាសភាពប៉ិនគ្នាអោយចូលប្រកួត។ អ្នកនាងថា ការប្រកួតលើកនេះ គឺជាតម្រូវការចង់បានរបស់ស្ពុនស័រ ដោយប៉ុស្តិ៏លេខ៥ នឹងដំណើរលែងផ្អាកទៀតហើយ បើទោះជាបញ្ហាកូវីត១៩ នៅតែជាឧបសគ្គនៅឡើយ។ លោកថា ការប្រកួតជាថ្មីនេះ មានការរំពឹងថា នឹងទទួលបាននូវការចាប់អារម្មណ៍ ខណៈដែលស្ថានភាពកូវីត១៩ ក៏ស្ងប់ស្ងាត់ផង។
ក្នុងនោះផងដែរកីឡាករដែលត្រូវបានបង្ហាញខ្លួន ដើម្បីអង្រួនសង្វៀនជាថ្មីម្ដងទៀតនេះផងដែរក៏បានបញ្ចេញសមត្ថភាព ធ្វើអោយអ្នកគាំទ្រពេញចិត្តយ៉ាងខ្លាំង។