មិនបាននៅសម្រាកមាតាភាពនោះទេ ចាន់ កែវនិមល កាន់តែបង្ថែមល្បឿនបំពេញការងារ ទោះជាមានបេប៊ីម្នាក់ទៀត ទាំងកំពុងពពោះកាន់តែធំ។ នៅសល់តែប៉ុន្មានសប្តាហ៍ទៀតប៉ុណ្ណោះ ដែលចាន់ កែវនិមលបានឃើញមុខកូនទី២ ដែលជាកូនប្រុសបណ្តូលចិត្ត។ អ្នកនាងទោះពិបាក ក្នុងការបន់បែនកាយវិការ ក៏ឃើញថា មិនចោលឱកាសរកលុយតាមរយៈការបំពេញតួនាទីជាពិធីការិនីទាំង កញ្ចក់ទូរទស្សន៍ និងតាមពិធីផ្សេងៗពិសេសរដូវការ។

ប្រហែលជាចង់ក្រសោបឱកាសហើយ ទើបជាអ្នកនាងយល់ថា ជាពេលវេលាមួយ ល្អទាន់គេត្រូវការ និងមានការគាំទ្រ។ អ្នកនាងត្រូវបានស្វាគមន៍ដោយ ម្ចាស់កម្មវិធីមួយចំនួនដែលបានពេញចិត្ត សមត្ថភាពហើយ ក៍មិនមើលរំលង។ បែបនេះហើយទើបពិធីការិនីដែលយល់សាច់ការនេះរមែង ទទួលបានការងារសំខាន់ៗនៅខាងក្រៅច្រើន តាមកម្មវិធីនានាស្ទើររើខ្លួនលែងរួចទោះជា ពពោះជិតគ្រប់ខែយ៉ាងណា។នៅសល់ពេលខើចបែបនេះ ត្រូវសម្រាកសម្រាលទើបអ្នកនាងរត់រកការងារ ដែលបានប្រាក់ចំណូលទុកដាក់អោយហើយ ទម្រាំរឹងដៃជើងល្អ។

ចាប់តាំងពី ទទួលភាពពពោះក្នុងនាមជាម្តាយ អ្នកនាងត្រូវបានស្វាមីយកចិត្តទុកដាក់មើលថែ ផ្តល់តួនាទីជាស្វាមី ពេលប្រពន្ឋមានផ្ទៃពោះ។ មូលហេតុទាំងនេះហើយ ឃើញនិមលឧស្សាហ៍បានបង្ហាញនូវ សញ្ញាសុភមង្គលជាហូរហែរនៅក្នុងរង្វង់គ្រួសារជាមួយ ដំណើរកម្សាន្តដ៍ច្រើន។

LEAVE A REPLY

Please enter your comment!
Please enter your name here