កញ្ញាជា ចារ៉ានី បានសម្រេចក្តីស្រម៉ៃ តស៊ូរហូតក្លាយជាបវរកញ្ញាផ្លូវការ ក្រោមការប្រឡងក្នុងស្រុក។ ប៉ុន្តែយើងពិតជាអាណិតគាត់ណាស់ ខំទៅប្រកួតនៅលេីឆាកអន្ដរជាតិក្នុងកម្មវិធីប្រកួតសម្រស់ Miss international 2022ដែលជាកម្មវិធីដ៏ធំលំដាប់ថ្នាក់លេខ 3លេីពិភពលោកបន្ទាប់ពី(Miss Universe, Miss World) បែរជាមិនសូវមានអ្នកគាំទ្រគាត់សោះ ។ នាងបានបង្វឹកខ្លួនយ៉ាងល្អឯ ការត្រៀមខ្លួនគាត់ត្រៀមរួចហេីយនៅឡេីយតែកម្លាំងចិត្ដពីបងប្អូនប្រជាជនខ្មែរទាំងអស់គ្នា ។ដូច្នេះសូមអ្នកទាំងអស់គ្នាជួយគាំទ្រគាត់ផងណា ព្រោះពេលនេះគាត់កំពុងតែប្រកួតនៅឯប្រទេសជប៉ុន។

បវរកញ្ញាកម្ពុជា កញ្ញា ជា ចារ៉ានី បានធ្វើដំណើរទៅកាន ប្រទេសជប៉ុន ប៉ុន្មានថ្ងៃមកហើយដើម្បីចូលរួមប្រកួត ប្រជែងកម្មវិធី ប្រឡងលក្ខណៈអន្តរជាតិ ដ៍មួយក្នុងកម្រិតបិភពលោកដែរ។ បវរកញ្ញា សាច់ស រូបនេះ បានហ្វឹកហាត់បង្វឹកខ្លួន អស់ជាច្រើនថ្ងៃ ក្នុងការដណ្តើមយកភាពលេចធ្លោណាមួយ ពេលសម្តែង។ បែបនេះហើយទើប អ្នកគាំទ្របានបន្តជូនពរនាងអោយ ទទួលបានជោគជ័យ។

លើវិស័យបវរកញ្ញានេះជា ចារ៉ានី បានតស៊ូ ប្រវត្តិប្រកួត ច្រើនដងពីកម្មវិធីផ្សេង មុនដណ្តើមបានមកុដសំខាន់នៅក្នុងស្រុកនេះ។ នៅទីបំផុតនាងបានក្លាយជា បវរកញ្ញា ផ្លូវការក្នុងប្រទេស និងតំណាងកម្ពុជា ក្នុងការដណ្តើមមកុដ កញ្ញាឯកអន្តរជាតិធ្វើឡើងក្នុងប្រទេសជប៉ុន២០២២។ នេះជាគោលបំណងដែល បវរកញ្ញាតូចច្រឡឹងមួយនេះ ចង់ចូលរួមយូរមកហើយនដើម្បី អោយពិភពលោក បានមើលឃើញពីភាពក្លាហាន របស់ស្ត្រីកម្ពុជានាពេលបច្ចុប្បន្នមាន ភាពក្លាហាន និងមុះមុតតស៊ូ អាចប្រកួតប្រជែងលំដាប់ពិភពលោក ពេញលេញ។

ចារ៉ានីលើកឡើងថា «នេះពិតជាកិត្តិយសនិងភាពជោគជ័យមួយដែលមានតម្លៃបំផុតសម្រាប់រូបនាងខ្ញុំ និង ជាមោទនភាពសម្រាប់ស្រុកកំណើតរបស់នាងខ្ញុំផងដែរ (បាត់ដំបង)។ ជាដំបូងនាងខ្ញុំសូមអរគុណដល់ កម្មវិធី Miss Cambodia និង អ្នកឧបត្ថម្ភទាំងអស់ ដែលបានផ្តល់នូវឱកាសដ៏វិសេសវិសាលមួយនេះ ។ សូមអរគុណដល់ ក្រុមការងារទាំងអស់។ សូមអរគុណដល់បេក្ខភាពគ្រប់រូប ដែលជាមិត្តដ៏ល្អ ផ្តល់នូវកម្លាំងចិត្ត ភាពរីករាយ ការចែករំលែក និងជួយគ្នាទៅវិញទៅមក។សូមអរគុណដល់បងៗ ដែលបានជួយជ្រោមជ្រែងនិងឧបត្ថម្ភដល់រូបប្អូនគ្រប់កាលៈទេសៈ
លើសពីនេះទៅទៀត នាងខ្ញុំមានតែម្រាមដៃដប់ ពីចម្ងាយសូមធ្វើការអរគុណដល់ពុកម៉ែបងប្អូនទាំងអស់ដែលតែងតែគាំទ្រ និងជាកម្លាំងចិត្តមួយយ៉ាងធំសម្រាប់នាងខ្ញុំទៅលើភាពជោគជ័យមួយនេះ។

LEAVE A REPLY

Please enter your comment!
Please enter your name here