កាលពីថ្ងៃទី៨ ធ្នូ ឆ្នាំ២០២២ តារាចម្រៀង កញ្ញា ខេង សម្ផស្ស បានរៀបចំពិធីខួបកំណើតយ៉ាងអធឹកអធម ដោយនាងអះអាងថា បុកពោះខ្លាចអ្នកសិល្បៈដែលនាងអញ្ជើញ មិនមក ដោយសារតែនាងមិនមែនជាតារាល្បី។ យ៉ាងណាមិញ នៅក្នុងពិធីខួបកំណើតនោះ គេនៅតែកត់សម្គាល់ថា មានអ្នកចូលរួមពេញពិធី ដែលធ្វើអោយនាងញញឹមបិទមាត់មិនជិត។

ខេង សម្ភស្ស ថ្លែងប្រាប់អ្នកសារព័ត៌មានយើងថា ខួបកំណើតដែលបានធ្វើឡើងនេះ គឺជាលើកទី២ហើយ ចាប់តាំងពីនាងបានក្លាយជាតារាចម្រៀង។ ខួបកំណើតនៅក្នុងឆ្នាំនេះ គឺនាងមានវ័យ ២៧ឆ្នាំហើយ ហើយអ្វីដែលនាងចង់បានពីពិធីមួយនេះ គឺចង់ជួបជុំមិត្តភ័ក្តក្នុងសិល្បៈ និង ចង់អ្នកគាំទ្រដឹងថានាងត្រលប់មកកាន់អាជីពចម្រៀងជាថ្មីវិញ ដោយសូមអោយជួយគាំទ្រនាងផង។ នាងក៏សូមជូនពរដល់អ្នកម្ដាយដែលតែងតែលើកទឹកចិត្ត និង សូមអរគុណដល់ភ្ញៀវកិត្តិយស ដែលបានមកចូលរួមក្នុងពិធីរបស់នាង និង អរគុណចំពោះអ្នកលេងបណ្ដាញសង្គម ដែលបង្ហោះជូនពរនាង បើទោះជាមិនបានចូលរួម ព្រោះតែរវល់។

ខាងក្រោមនេះ គឺជារូបភាពខ្លះៗ ពីពិធីខួបកំណើតរបស់នាង៖

LEAVE A REPLY

Please enter your comment!
Please enter your name here