កញ្ញា ពេជ្រ វត្តីសារ៉ាវឌ្ឍី បានកំពុងបន្តនូវការងារច្រើនទៀត ដែលធ្វើឡើងនៅក្នុងប្រទេសថៃ។ កញ្ញាកំពុងល្បីឈ្មោះក្នុងប្រទេសថៃ ហើយក៍សម្បូរការងារច្រើនបន្តបន្ទាប់នៅទីនោះ។ ថ្មីៗនេះវត្តីបានធ្វើជាគរូបង្វឹកមួយនៅកម្មវិធី ប្រឡងប្រចាំខេត្តមួយ។ អ្វីដែលគេមើលឃើញ វត្តីមិនទាន់មកស្រុកវិញទេ រវល់ភារៈកិច្ចហើយក៍លេចឭថាក្នុងខែធ្នូនេះ បវរកញ្ញាដ៍ពូកែយើងនិងមកប្រទេស កម្ពុជាវិញហើយ។
ស្ថិតក្នុងរឿងចងចាំក្នុងចិត្ត វត្តីបានបង្ហោះសារ ចាក់ដោតថា « អនុស្សាវរីយ៏មួយក្នុងចំណោមអនុស្សាវរីយ៏ជាច្រើនដែលមិនអាចបំភ្លេចបានក្នុងជីវិតរបស់ខ្ញុំកំឡុងពេលប្រកួត Miss Grand International 2022 ក្នុងប្រទេសឥណ្ឌូនេសុី គឺខ្ញុំបានជួប «ក្រុមកូនមាន់» រួមមាន Thailand Myanmar Germany ដែលបានស្រឡាញ់នឹងចាត់ទុកគ្នាដូចបងប្អូន ខ្ញុំបានទទួលក្តីស្រឡាញ់ ការបារម្ភ ការយកចិត្តទុកដាក់ ការមើលថែយ៉ាងល្អ ដែលខ្ញុំមិនធ្លាប់ស្រម៉ៃគិតពីមុនមក។
នៅពេលដែលអ្នកទាំងអស់គ្នាសួរខ្ញុំថា តើខ្ញុំហត់នឿយក្នុងការប្រកួតទេ ខ្ញុំតែងតែឆ្លើយតបថាខ្ញុំមិនដែលហត់នឿយនោះទេ។ ព្រោះមានបងស្រីជាទីស្រឡាញ់ទាំង3រួមចំណែកតែងតែធ្វើឱ្យខ្ញុំសើច ហើយមានស្នាមញញឹមនៅលើមុខជានិច្ច។ ទោះជាពេលវេលាដើរលឿនប៉ុណ្ណា ប៉ុន្តែខ្ញុំប្រាថ្នាថាយើងទាំងបួននាក់នឹងបានជួបជុំគ្នាវិញក្នុងពេលណាមួយ។ ខ្ញុំពិតជានឹកពេលវេលាដែលយើងនៅជាមួយគ្នា ហើយសង្ឃឹមថាទំនាក់ទំនងរបស់យើងទៅថ្ងៃមុខនឹងកាន់តែរឹងមាំហើយយូរអង្វែង»៕