មកទល់ពេលនេះ សុគន្ធ និសា នៅមិនទាន់សម្រេចបំណងពពោះកូនដំបូងនោះទេ។ ទោះជាអ្នកនាង បានសម្រេចរៀបការច្រើនឆ្នាំ ក៍នៅតែមិនទាន់អាចបង្ហាញសញ្ញាណាមួយក្នុងការមានកូន។ ទើបតែពេលនេះ មានការសង្ស័យម្តងទៀត បន្ទាប់ពីអ្នកនាងបានទៅកាន់គ្លីនីកមួយ និងបង្កអោយមានការតាមដានគ្រប់គ្នា។
សុគន្ធ និសា បានបញ្ចេញរូបភាពនាងនិងអ្នកនាងចាន់ កែវនិមល នៅមន្ទីរសម្ភពមួយ ខណៈដែលកែវ និមលត្រូវសម្រាលកូនប្រុសទី២នៅខែធ្នូនេះហើយ ប៉ុន្ដែនិសា ដែលស្លៀកពាក់ បែបរលុងៗទៅជួបគ្នាដោយចៃដន្យជាមួយនិមល ត្រូវបានគេសង្ស័យថានាង អាចទៅពិនិ ត្យ អេកូដែលនាងកំពុងសង្ស័យខ្លួនឯងមានកូនដំបូង។ដោយឃើញនិសា ហាក់ចាញ់កូន បែ បនេះFan របស់នាងម្នាក់ឈ្មោះPovpov Sanmangka បានខមិនថាចង់ឃើញ ញមុខកូន និសា ទើបភ្លាមៗនោះតារាហង្សមាសរូបនេះឆ្លើយតបវិញថានាងបានត្រៀមខ្លួនរួចហើយ។
ឆ្នាំ២០២២ សុគន្ធ និសា បានប្រាប់អ្នកយកព័តមាន យើងថានាងរៀបគម្រោងយក កូនដំបូងនៅឆ្នាំនេះហើយ ប៉ុន្ដែថាលទ្ធផលយ៉ាងណានោះនាង មិនហ៊ាននិយាយទុកជាមុននោះទេព្រោះ រូបនាងក៍ចាំអ៊ុតដូចFan នាងដែរ។ការតាំងចិត្តបែប នេះ របស់និសា ក្រោយពីនាងបានលុបចោល គម្រោងយកកូន ដំបូងកាលពីឆ្នាំ២០២១ ព្រោះតែ នៅដើមខែមីនា ឆ្នាំនោះនាងកើតកូវីដហើយត្រូវការថែ ទាំនិងប៉ូវសុខភាពឲ្យបានល្អ ឡើងវិញ ប្រើ ពេលដល់ទៅ១ឆ្នាំឯណ្ណោះហើយទើបតែពេលនេះ សុខភាពនាងបានល្អប្រកតី ឡើងវិញ ទើបលែង បង្អង់យូរឿងយកកូនទៀត គឺមានតែរៀបគម្រោងពពោះនៅឆ្នាំនេះតែម្ដង ។