ក្រោយការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ2022 បានបញ្ចប់កាលពីអំឡុងថ្ងៃទី 5 និង ទី6 ខែធ្នូមុននេះ។ វត្តមានកញ្ញា អាង សុជាតា និង កូនប្រុសរបស់តារាសម្ដែងអ្នកស្រី រ៉េត រ៉ូស ដែលទើបតែឆ្លងកាត់ការប្រឡងនេះក៏កំពុងទន្ទឹងរង់ចាំនូវលទ្ធផល ក៏ដូចជាកំពុងស្វះស្វឬងរកសាលារៀនបន្តក្នុងថ្នាកបរិញ្ញាបត្រឱ្យត្រូវនឹងជំនាញរបស់ខ្លួន។ ក្នុងនោះសាកលវិទ្យាល័យ IU ក៏បានប្រកាសជាសាធារណៈតាមរយៈ ផ្ទះតារា នឹងផ្ដល់អាហារូបករណ៍ជូនដល់អ្នកទាំង2ពេញ100% ក្នុងរយៈពេល4ឆ្នាំរហូតចប់ការសិក្សាលើ គ្រប់ជំនាញ ដែលនេះជាដំណឹងដ៏ល្អមួយសម្រាប់អ្នកទាំង2ក្នុងការបន្តការសិក្សាក្នុងសកលវិទ្យាល័យនេះ។

យោងតាម Page ផ្លូវការរបស់ ផ្ទះតារា Homestar បានបញ្ជាក់ថា « អរគុណសាកលវិទ្យាល័យ អន្តរជាតិ IU ដែលយល់ព្រមផ្ដល់អាហារូបករណ៍១០០ភាគរយ ពេញរយៈពេល៤ឆ្នាំ ដល់ផ្ទះតារា និង គ្រួសារតារាកម្ពុជា ដើម្បីផ្ដល់ឱកាសអោយខ្ញុំបាទ ផាត់ តារារដ្ឋ ប្រគល់ជូនដល់សិល្បករក្នុងក្រុមដែលមានស្នាដៃជួយក្រុមកន្លងមក អោយបានសិក្សាថ្នាក់មហាវិទ្យាល័យដោយមិនបង់ប្រាក់ ពេញ៤ឆ្នាំ ឬ ថ្នាក់បរិញ្ញាប័ត្ររង ពេញ២ឆ្នាំ ដោយមិនគិតថ្លៃ។ ជាការសម្រេចចិត្ត ខ្ញុំបាទនឹងប្រគល់អាហារូបករណ៍១០០ភាគរយនេះ ជូនដល់ក្មួយស្រី អាង សុជាតា ហៅឈូឈូ និង ក្មួយប្រុស ដាវណ្ណ រីកគី ដែលជាសមាជិកក្នុងក្រុម ដោយយោងលើអ្នកទាំងពីរទើបតែបញ្ចប់ការប្រលងបាក់ឌុប ដោយយោងលើក្មួយទាំងពីរ និង គ្រួសារ តែងតែជួយការងារក្រុមកន្លងមក ដោយស្ម័គ្រចិត្តអស់រយៈពេលច្រើនឆ្នាំមកនេះ។ ដល់វេនដែលគ្រួសារតារាកម្ពុជា មិនមើលនឹងភ្នែកចំពោះទឹកចិត្តរបស់ក្មួយ និង អ្នកម្ដាយៗវិញម្ដងហើយ។

សូមគោរពអរគុណ ដល់ឯកឧត្តម សាម៉ន បណ្ឌិត្យ រដ្ឋលេខាធិការក្រសួងព័ត៌មាន និង ជាសាកលវិទ្យាការរង សាកលវិទ្យាល័យ អន្តរជាតិ IU ដែលបានសម្របសម្រួលលើសំណើរនេះ រហូតធ្វើអោយសាកលវិទ្យាធិការ និង ថ្នាក់ដឹកនាំសាលាទាំងមូល ផ្ដល់អោយផ្ទះតារា និង គ្រួសារតារាកម្ពុជា ទទួលបានអាហារូបករណ៍១០០ភាគរយ ដើម្បីជាប្រយោជន៍ដល់សិល្បករនេះ។»

content/uploads/2022/12/postnewscambodia.com-kh71.com-2022-12-09_07-54-28_675877.jpg” alt=”” width=”1000″ height=”666″ class=”alignnone size-full wp-image-48550″ />



” width=”666″ height=”1000″ class=”alignnone size-full wp-image-48558″ />

LEAVE A REPLY

Please enter your comment!
Please enter your name here