អ្នកនាង យ៉ុង ចាន់កណ្ណិកា បានបង្ហាញនូវកម្រងចម្រៀងបែបជាសាច់រឿងដែល និយាយពីស្ថានភាពប្តីប្រពន្ឋ ពើតប្រទះពីការធ្លាក់ចុះ របររកសុី អំឡុងសម័យកូវីដ។ ចេតនាដែល អតីតតារាចម្រៀងតូចច្រឡឹងនេះ ចំណាយដោយខ្លួនឯងកសាងឡើង ព្រោះកាលៈទេសៈណា មានឬក្រជាស្វាមីនិងជាប្រពន្ឋមិនត្រូវ ទុកគ្នាចោល នៅជាជន្ទល់រឹងមាំអោយគ្នាទៅវិញទៅមក នោះជាការចង់បង្ហាញ។ សំខាន់ណាស់មនុស្សកាលណាធ្លាក់ ឬមិនជោគជ័យអ្វី ប្រាកដជាបាក់ទឹកចិត្ត និងត្រូវការបំផុតការលួងលោម អោយកម្លាំងចិត្តងើបឡើងវិញ ហើយបើបានមនុស្សជាទីស្រឡាញ់ចេះព្រួយចេះគិតដល់ នោះស្ថានភាពផ្លូវចិត្តរិតតែល្អ។

បទមនោសញ្ចេតនា កប់ជ្រៅ មានន័យសម្រាប់ប្តីប្រពន្ឋ ដែលតស៊ូជាមួយគ្នាច្រើនគ្រប់រូបភាព បានទស្សនាហើយ ប្រាកដជាក្តុកក្តួល ទប់ទឹកភ្នែកមិនបាន ពេលឆ្ងងកាត់ជីវិតដូចសាច់រឿងតួអង្គសម្តែងខាងលើ។ ស្របពេលអ្នកចម្រៀងទាំង២ដួង មានសំឡេងល្អរវាង អ្នកនាងកណ្ណិកា និង លោកញឹម ចំរើនផងនោះ គឺសុីចង្វាក់គ្នា រិតតែចាក់ដោត អារម្មណ៍មិត្តអ្នកទស្សនា។ព្រោះតែផ្សារភ្ជាប់រឿងពិតក្នុងសង្គម នេះហើយ ទើបគ្រាន់តែចម្រៀង បងធ្លាក់ដល់សូន្យក៍អូននៅក្បែរ បង្ហោះតែ១ថ្ងៃប៉ុណ្ណោះ តួលេខអ្នកចូលទស្សនា ហក់ឡើងបន្តបន្ទាប់ ដែលញាំងអោយក្រុមការងាររិតតែមានកម្លាំងចិត្ត បន្តរកទំនុកថ្មីៗ ផលិតឡើងដែលបង្កប់ន័យជាថ្មទៀត។

អ្នកនាង យ៉ុង ចាន់កណ្ណិកា ដែលបច្ចុប្បន្នក្លាយជា អ្នកជំនួញបុិនប្រសព្វច្រើនរបរ និងកំពុងល្បីល្បាញផ្នែកសាឡន ឈ្មោះ កណ្ណិកាសាឡន ធ្លាប់និយយទៅលើបទចម្រៀងនេះថា ការផលិតបទនេះ ចង់អោយ គូជីវិតភរិយាស្វាមី កុំចោលគ្នាពេលលំបាក មិនថាប្តីប្រពន្ឋ នោះទេជាមិត្តភក្តិបងប្អូន ក៍ត្រូវតែជួយជាគំនិត ល្អៗព្រឹក្សា យោបល់កុំទុកចោលអោយឯកា នាំខ្លាចហួសពេល។
ដូចនេះអ្វីដែលបងប្អូនទទឹងរង់ចាំបានមកដល់ហើយបងធ្លាក់ដល់សូន្យក៍អូននៅក្បែរ សាច់ភ្លេងថ្មីកាន់តែកម្សត់ រួមជាមួយសាច់រឿងដែរបង្ហាញ នៃជិវិតពិតក្នុងសម័យកូវិដ19
សាច់រឿង54នាទីសូមចូលទស្សនាក្នុង YouTube : https://youtube.com/@user-zn9is9wr9z។

LEAVE A REPLY

Please enter your comment!
Please enter your name here