កាលពីថ្ងៃទី9 ខែ ធ្នូរ ឆ្នាំ2022 ហាងលក់ស្បែកជើងប្រេនSL footwaerបានធ្វើពិធីខួប3ឆ្នាំដែលប្រេនSL footwaerបានបង្កើតឡើង ហើយនិងសម្ភោធផលិតផលថ្មីរបស់ខ្លួន អ្វីដែលគួអោយកត់សម្គាល់នោះឃើញថាតារាល្បីៗក្នុងស្រុក និង តារាម៉ូដែលបរទេសជាច្រើនរូនចូលរួមផងដែរ។កញ្ញា ទៀង ស្រីលក្ខ័ ដែលជាម្ចាស់ហាងស្បែកជើងប្រេនSL footwaer លើកឡើងថាក្នុងកម្មវិធីថា មូលហេតុដែលធ្វើកម្មវិធីនេះឡើងគឺដើម្បីបង្ហាញពី សក្កដានុពល និង ការរីកចម្រើនប្រេនរបស់ខ្លួន។ កញ្ញា ទៀត ស្រីល័ក្ខ បន្តទៀតថាអ្វីដែលរំភើបបំផុតនោះគឺថាកញ្ញា បានបង្កើន ប្រេនកូនខ្មែ ឌីហ្សាញឡើងដោយកូនខ្មែរ ហើយមានអតិថិជនកាគាំទ្រទាំងក្នុងស្រុក និង កំពុងពង្រីកទីផ្សារនៅក្រៅប្រទេសថែមទៀត។
កម្មវិធីខួប3ឆ្នាំរបស់ប្រេន SL Footwaer រៀបចំឡើងយ៉ាងអធិកអធម អមជាមួយការច្រៀងដោយ កញ្ញា សុវត្ថិឌី ធារិការ និង ការដើរបង្ហាញម៉ូតដោយតារាល្បី។គេឃើញថាវត្តមានតារាល្បីៗចូលរួមមាន: អ្នកនាង ចន ចាន់លក្ខិណា អ្នកនាង ទឹក រដ្ឋា កញ្ញា លីវ ជីលី អតិតMiss grand cambodia អ្នកនាង ឌុច លីដា កញ្ញា មាន សុនីតា កញ្ញា ខេត ស្រី ចាន់ កញ្ញា ហង្ស សូរិយាន់ លំដាប់រងលេខមួយMiss grand cambodia និង សិល្បករសិល្បការនីជាច្រើនរូបផ្សេងទៀតចូលរួម។