កាលពីថ្ងៃទី១០ ធ្នូ ឆ្នាំ២០២២ ពិធីករ លោក អ៊ឹម ជីវ៉ា បានរៀបចំពិធីខួបកំណើតយ៉ាងអធឹកអធម ដោយនៅតែមានអ្នកសិល្បៈ និង ភ្ញៀវកិត្តិយសចូលរួមដល់ថ្នាក់គ្មានតុអង្គុយដូចរាល់ឆ្នាំ។ ពិធីនេះបានធ្វើឡើងនៅភោជនីយដ្ឋានវីហ្វ្រេនបឹងកក់ ដោយធ្វើអោយ Sky Bar នាទីនោះ ក្លាយជាវេទិកាប្រមូលផ្ដុំតារាល្បីៗតែម្ដង។
លោក អ៊ឹម ជីវ៉ា បានលើកឡើងថា ក្នុងមួយឆ្នាំលោកត្រូវតែរៀបចំពិធីខួបកំណើតម្ដង ដើម្បីជួបជុំតារាសិល្បៈ និង បងប្អូនជាអ្នករាប់អាន ហើយលោកក៏ថ្លែងអំណរគុណផងដែរ ដែលភ្ញៀវកិត្តិយសយ៉ាងច្រើនកុះករ មកកម្មវិធីខួបកំណើតឆ្នាំនេះ។ វត្តមានរបស់តារាសិល្បៈ ដែលបានបង្ហាញខ្លួននេះ ក៏ជាការលើកទឹកចិត្តមួយដ៏ធំ បន្ទាប់ពីលោកបានប្រឡូកក្នុងការងារសិល្បៈ និង ការងារជាអ្នកសារព័ត៌មានមួយរយៈចុងក្រោយ។ នៅក្នុងថ្ងៃនោះ គេក៏ឃើញវត្តមានតារាល្បី ឡើងច្រៀងកំដរអារម្មណ៍ ដែលកាន់តែធ្វើអោយពិធីទាំងមូលអធឹកអធមផងដែរ។
ខាងក្រោមនេះ គឺទិដ្ឋភាពខ្លះៗ ក្នុងពិធីខួបកំណើតដែលទើបតែបញ្ចប់ ដោយវត្តមានតារាសិល្បៈ និង ភ្ញៀវកិត្តិយសយ៉ាងច្រើនកុះករ៖