អបអរសារទរ ដែល បវរកញ្ញាយើង កញ្ញា ពេជ្រ វត្តីសារ៉ាវឌ្ឍី បានត្រូវជ្រើសរើសធ្វើជា តួសម្តែងភាពយន្តជាមួយ តារាថៃក្នុងនោះបានរួមសហការ ថតជាមួយ Miss Grand លំដាប់រងទី១ កញ្ញាអុីងហ្វា ដែលកំពុងតែមាន ប្រជាប្រិយភាព។ យ៉ាងណាពេលនេះ ពេជ្រ វត្តីសារ៉ាវឌ្ឍី កាន់តែមាន ហុងស៊ុយឡើងនៅ ពេលជាប់ឈ្មោះជា នារីកំពូលទាំង១០ លំដាប់ពិភពលោក ពីកម្មវិធីMiss Grand International 2022។

មកទល់ពេលនេះ ពេជ្រ វត្តីបាន ក្លាយជាតារាត្រូវមហាជន នៃប្រទេសថៃពេញចិត្តណាស់ ព្រោះនាងមានចរិកល្អ រួសរាយ និងអត់ធ្មត់ក្នុងការងារ ។ វត្តីបានដើរបំពេញ បេសកម្មតាមខេត្តក្រុងជាច្រើននៅក្នុងប្រទេសថៃ។ ពលរដ្ឋថៃសុទ្ឋតែបាន សម្តែងការរីករាយ ពេលបានជួប នាងផ្ទាល់ខ្លះ បានទាំងថតរូបជាមួយ និងផ្តល់ជាកាដូ អោយនាងច្រើន មានជាប្រាក់បាតថៃជារង្វាន់លើកទឹកចិត្ត។

ហ្វេនៗមួយចំនួន បានសម្តែង ការអរគុណ​ពុកម៉ែបងប្អូន​ ពេលនេះ​អូន Pichy បានចូលថតរឿង​ជាមួយ​ អុឹងហ្វា​ នឹង​ ឆាឡុត​ ហេីយ ប៉ាប៉ាបាន​សន្យាថា​នឹងអោយអូនគ្រប់យ៉ាងបេីសិនជាអូន​មាន​សមត្ថភាព​ ។តោះ​នាំគ្នា​ អបអរសាទរ​ Pichy ម្នាក់មួយមេីល​ ការថតរឿងនេះ​ គឺជាក្តីរីករាយមួយ​សម្រាប់វត្តី​ ព្រោះវត្តីនាងចង់អោយ​ហ្វេនជនជាតិថៃបានឃេីញ​ពី​ការ​សម្តែង​របស់នាង ហេីយ​ចំពោះរឿង​ អប្សរា​មហាអង្គរ​ ពេលនាងមក​កម្ពុជា​វិញនាងត្រូវទៅហាត់របាំ​ ហេីយ​សម្រុកថតតែម្តង​ ព្រោះ​កាលវិភាគ​នៅថៃរវល់ច្រេីនស្ទេីរតែគ្មានពេលសម្រាក​ ។ អោយកម្លាំងចិត្ត Pichy ស៊ូស៊ូ​ ខំធ្វេីការ​។

LEAVE A REPLY

Please enter your comment!
Please enter your name here