តារាសម្តែងជាច្រើន បាន ប្រមូលផ្តុំគ្នា ដើម្បីសម្តែង ព្រឹត្តិការណ៍សំខាន់មួយ នាកម្មវិធីរាត្រីចងចាំ ដែលរៀបចំធ្វើឡើងនៅមុខប្រាសាទអង្គរវត្ត។ នេះជាកម្មវិធីពិសេសបំផុតក្នុងខែធ្នូ ចុងឆ្នាំ២០២២ ដោយមានការរៀបចំពីក្រសួងវប្បធម៌ និងមានការសម្តែងច្រើនទម្រង់ របស់ខ្មែរបុរាណ និងការរាំរបាំពីនាដការិនីល្បីៗនិងជំនាញ។ លើសពីនេះក៍មានការចូលរួមសម្តែង ដោយតារាភាពយន្តល្បីៗអមជាមួយផងដែរ។

មហាព្រឹត្តិការណ៍វប្បធម៌ដ៏អស្ចារ្យ«រាត្រីចងចាំ»លើទឹកដីអង្គរនៃខេត្តសៀមរាប អបអរសាទរខួប ៣០ឆ្នាំនៃការដាក់បញ្ចូលតំបន់រមណីយដ្ឋានអង្គរជាសម្បត្តិបេតិកភណ្ឌវប្បធម៌រូបីនៃពិភពលោក៕មហាព្រឹត្តិការណ៍ទស្សនីយភាពសិល្ប: វប្បធម៌ដ៏អស្ចារ្យ បង្ហាញជូននូវបេតិកភណ្ឌវប្បធម៌រូបីនិងអរូបី ។ ទស្សនីយភាពសិល្ប:ជាច្រើនទម្រង់ នឹងមានសម្តែងជូនទស្សនិកជនបានទស្សនា ដោយមានការចូលរួមពីសិល្បករសិល្បការិនីជាង៣០០នាក់។សូមពុកម៉ែបងប្អូនរង់ចាំទស្សនា មហាព្រឹត្តិការណ៍ រាត្រីចងចាំ នាថ្ងៃទី១៤ ធ្នូ ឆ្នាំ២០២២ ខាងក្រោយបរិវេណប្រាសាទអង្គរ វេលាម៉ោង ១៧:០០ នាទីល្ងាចតទៅ។

លោក ចន ច័ន្ទតារា ប្អូនប្រុស អ្នកនាង ចន ច័ន្ទ បានសម្តែងការរីករាយ ដែលបានចូលរួមសម្តែងក្នុង ព្រឹត្តិការណ៍ដ៍អស្ចារ្យមួយនេះ។ លោកពេញចិត្តកិច្ចការសង្គម បែបផ្សព្វផ្សាយវប្បធម៌ទេសចរណ៍ដល់ បរទេសបានស្គាល់ក្នុង ទឹកដីអង្គរដ៍បវរនៃយើង។ នេះជាមោទនភាពមួយ របស់លោកជាកូនខ្មែរ និងក្រុមសិល្បករទាំងមូលបានចូលរួមបង្កអោយមានការសម្តែងល្អឡើង។
កិច្ចការពារបេតិកភណ្ឌវប្បធម៌ជាភារកិច្ចរបស់កូនខ្មែរគ្រប់ៗរូប៕

LEAVE A REPLY

Please enter your comment!
Please enter your name here