កាលពីថ្ងៃទី១៤ ធ្នូ ឆ្នាំ២០២២ ខេត្តសៀមរាប បានរៀបចំព្រឹត្តិការណ៍រាត្រីចងចាំ និង ពិធីរាប់បាត្រ ដោយមានតារាសិល្បៈ និង អ្នកចូលរួមយ៉ាងច្រើនកុះករ។ ពិធីនេះ ត្រូវបានគេកត់សម្គាល់ថា ទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំង ជាមួយពិសេសជាមួយនឹងការបង្អួតភ្លើងពណ៍បាញ់លើប្រាង្គ និង ប្រាសាទ។ ក្នុងនោះតារាសិល្បៈ ក៏មានវត្តមានច្រើនដែរ ដោយបានទាំងធ្វើអោយការសម្ដែងសិល្បៈនៅក្នុងយប់នោះ។ នៅក្នុងថ្ងៃក៏មានព្រឹត្តិការណ៍រាប់បាត្រ ដើម្បីចែកកុសលនៅមុខអង្គរ ដោយមានការចូលរួមពីពុទ្ធបរិស័ទ នៅគ្រប់ទិសទី។
លោក ពក ពោន ម្ចាស់ហាងពោន ដេគ័រ ដែលជាអ្នករៀបចំដេគ័រស្ទើរគ្រប់ផ្នែកក្នុងព្រឹត្តិការណ៍នោះ បានលើកឡើងថានេះគឺជាព្រឹត្តិការណ៍ថ្នាក់ជាតិ ទ្រង់ទ្រាយធំ ដែលលោកចាត់ទុកថា បានផ្ដល់នូវគុណតម្លៃយ៉ាងខ្លាំង ក្នុងការផ្សព្វផ្សាយសាសនា និង វប្បធម៌ ដល់សាធារណៈជន។ ជាមួយនឹងការរៀបចំក្ដារពីស ព្រំ និង គ្រឿងដេគ័រ ក្នុងការផ្គត់ផ្គង់ដល់កម្មវិធី ស្ទើរមួយភាគធំ ទើបក្រុមកាងាររបស់លោកបានផ្ដិតផ្ចង់យ៉ាងអស់ពីចិត្ត ដើម្បីអោយពិធីទាំងមូលមានភាពប្រណិត និង ដើម្បីអោយស័ក្តសម នឹងព្រឹត្តិការណ៍ថ្នាក់ជាតិប្រចាំឆ្នាំ។ លោកក៏សំណូមពរអោយកម្ពុជា រៀបចំពិធីទ្រង់ទ្រាយធំបែបនេះ អោយបានញឹកញាប់ និង អោយបានទៀងទាត់ផងដែរ ដើម្បីអោយខេត្តសៀមរាប កាន់តែមានរំហូរភ្ញៀវទេសចរណ៍ ក្រោយកូវីត១៩។
មិនខុសគ្នាដែរ អ្នកស្រី កែវ ជាអណិកជនខ្មែរ រស់នៅ និង បម្រើការនៅប្រទេសថៃ ដែលបានមកទស្សនាព្រឹត្តិការណ៍នេះ បានលើកឡើងថា ប្រសិនបើព្រឹត្តិការណ៍ដឹងគុណអង្គរ អាចមានពិធីដង្ហែរក្បួននៅតាមដងផ្លូវ ថែមទៀតនាឆ្នាំក្រោយ មិនដឹងថាការរៀបចំនេះនឹងផ្ទុះកក្រើកយ៉ាងណានោះទេ ក្នុងពេលដែលខេត្តសៀមរាប គឺជាទីតាំងទាក់ទាញអ្នកទេសចរណ៍ស្រាប់។ អ្នកស្រីថា សប្បាយចិត្ត ដែលបានមកធ្បើបុណ្យ និង បានមកទស្សនាការសម្ដែង នៅអង្គរវត្ត ដែលជាព្រឹត្តិការណ៍មួយឆ្នាំទើបមានម្ដង ដើម្បីអបរអរការដាក់ប្រាសាទមួយនេះ ជាបេតិកភ័ណ្ឌជាតិពិភពលោក៕




















































