Facebook ផ្លូវការដល់ទៅ2របស់តារាសម្ដែង Show ភេទទី3ត្រូវបានក្រុមហ៊ុន Facebook block ភ្លាមៗដោយចៃដន្យស្របពេលដែលត្រូវនឹងថ្ងៃដែលនាងត្រូវប្រារព្ធពិធីខួបកំណើតយ៉ាងអធិកអធមកាលពីថ្ងៃទី 28 ខែសីហាមុននេះ។មកទល់ពេលនេះ តារា Fashion កញ្ញា សែប សូសាកល ហៅ ម៉ាដាម កល នៅមិនទាន់បានថ្លែងអំណរគុណភ្ញៀវសូម្បីមួយម៉ាត់នោះទេ នៅលើហ្វេសប៊ុក ខណៈដែលអ្នកសិល្បៈមួយចំនួន ជាពិសេសគឺអ្នកចូលរួមពិធី ក៏មិនឃើញបង្ហោះចែកចាយពីកម្មវិធីណាមួយទាល់តែសោះ ដែលហាក់ដូចជានាងមិនរវល់ក្រោយធ្វើខួបកំណើតប្រមូលប្រាក់ចំណេញ និង កាដូហើយ។ កញ្ញា កំពុងបុកពោះរឿងគេថាខ្មើត នៅក្រោយការរំខានអ្នកសិល្បៈរាប់រយនាក់ ខណៈដែលការអរគុណ និង ការសុំទោសជាសាធារណៈ ក៏នាងមិនអាចធ្វើបាន។

ម៉ាដាម កុល បានថ្លែងប្រាប់ថា មិនដឹងថា អ្នកសិល្បៈ និងអ្នកចូលរួមពិធីខួបរបស់នាងភាគច្រើនមានអារម្មណ៍គិតមកលើនាងយ៉ាងមិចនោះទេ បន្ទាប់ពីស្ងប់ស្ងាត់អោយឈឹង ទាំងការជូនពរ ទាំងការអរគុណ និង ការបង្ហោះផ្សេងៗពីកម្មវិធី ដើម្បីជាការលើកទឹកចិត្តចំពោះអ្នកចូលរួម។ កញ្ញាថា Account Facebook ផ្លូវការរបស់នាង ត្រូវបានក្រុមហ៊ុន Facebook block ទាំងការបង្ហោះ ការ Like, ការ Comment, ការ Share, និងសូម្បីតែឆាតទៅកាន់អ្នកណាម្នាក់ ទើបធ្វើអោយហ្វេសប៊ុករបស់នាងស្ងប់ស្ងាត់ មិនមានបង្ហោះ ឬ ចែកចាយអ្វីសោះ នៅលើ NewsFeed របស់ខ្លួន។ ម៉ាដាម កល បន្តថា តាំងពីចប់ខួបកំណើតមកទល់ពេលនេះ នាងមានអារម្មណ៍បុកពោះយ៉ាងខ្លាំង ពោលគឺខ្លាចអ្នកសិល្បៈ ឬ ភ្ញៀវដែលចូលរួមខួបកំណើតរបស់នាង គិតថានាងបានដល់ត្រើយខ្មឺតតែប៉ុណ្ណោះ ខណៈដែលនាងអន្ទះសាររាល់ថ្ងៃចង់ផុសរូប ចង់ផុសអរគុណ និង ផុសផ្សេងជាដើម ពាក់ព័ន្ធនឹងភ្ញៀវទាំងអស់ដែលចូលរួមក្នុងខួបរបស់នាង។

នាងប្រកាសអរគុណ និង សុំទោសតាមបណ្ដាញសារព័ត៍មាន ចំពោះបណ្ដាភ្ញៀវទាំងអស់ ដែលមិនឃើញនាងបង្ហោះអ្វីសោះ ពាក់ព័ន្ធនឹងខួបកំណើត ស្របពេលដែលការផ្សព្វផ្សាយរបស់អ្នកកាសែត ក៏នាងមិនអាចចែកចាយនៅលើ Facebook របស់ខ្លួនបាន ព្រោះតែ Account ត្រូវបាន Block។ ជាក់ស្ដែង សូម្បីតែ Account មួយទៀត ក៏ត្រូវហ្វេសប៊ុកប្លុកចំយប់ថ្ងៃខួបកំណើត មកទល់នឹងពេលនេះ រកតែផុស និងផ្ញើសារទៅណាមិនកើតនោះដែរ គឺបានត្រឹមអូសមើលគេចុះឡើងៗ នៅលើហ្វេសប៊ុកទាំងតឹងចិត្ត៕

LEAVE A REPLY

Please enter your comment!
Please enter your name here