នៅថ្ងៃទី១៨ ធ្នូ ក្នុងឆ្នាំ២០២២នេះ តារាសិល្បៈមួយក្រុមធំ ដែលភាគច្រើនជាអ្នកស្រលាញ់ភេទដូចគ្នា បានត្រៀមប្រមូលផ្ដុំគ្នារួចរាល់អស់ហើយ ដើម្បីចូលរួមអបអរសាទរ “ទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍” នៅក្នុងឆ្នាំ២០២២នេះ។ តារាសិល្បៈដែលត្រៀមបង្ហាញខ្លួន ក៏នឹងត្រៀមឈុតឆាកសម្ដែងផងដែរ ដើម្បីអោយការជួបជុំនៅក្នុងថ្ងៃនោះៗ។ តារាល្បីៗមិនត្រឹមតែច្រៀងរាំ និង បង្កើតបរិយាកាសសប្បាយៗតែប៉ុណ្ណោះទេ តែក៏មាន ជាការរាំលេងកំសាន្ត លេងហ្គេមសប្បាយៗជាមួយនិងតារាបង្ហាញយ៉ាងសង្ហា ចូលរួមដោយឥតគិតថ្លៃព្រមទាំងទទួលបានវត្ថុអនុស្សាវរីយ៍ និងសារអប់រំសំខាន់ៗ ស្តីពីជំងឺអេដស៍ក្នុងចំណោមបុរសស្រលាញ់បុរស ឬអ្នកស្រលាញ់ភេទដូចគ្នា ជួបគ្នាក្នុងកម្មវិធី ទិវាពិភពលោកប្រយុទ្ធនិងជំងឺអេដស៍ លោកអ្នកនិងបានយល់អំពីបញ្ហាផ្សេងៗជុំវិញជំងឺអេដស៍ក្រោមប្រធានបទ «មិនទាន់បញ្ចប់ទេ»។ ព្រឹត្តិការណ៍នេះ ប្រកាសធ្វើឡើង នៅថ្ងៃទី18.12.2022 វេលាម៉ោង 7:30pm-11.00 pm ទីតាំងនៅក្នុងក្លឹប ហាតក្បែរសូរិយ៉ាម៉ល។
លោក គង់ ប៊ុនថន អ្នករៀបចំព្រឹត្តិការណ៍ នេះធ្វើឡើងដើម្បីអបអរទិវារប្រយុទ្ធប្រឆាំងជម្ងឺអេដស៍ និង ដើម្បីផ្សព្វផ្សាយពីបញ្ហានេះជាសាធារណៈ។ យ៉ាងណាមិញ ការរៀបចំនេះ លោកនឹងផ្ដល់ឱកាសអោយតារាបុរសៗ និង ក្រុមសិល្បករចូលរួមប៉ុណ្ណោះ ចំណែកស្ត្រីៗ និង ក្មេងក្រោមអាយុ មិនត្រូវបានអនុញ្ញាតិឡើយ ដោយសារតែមានសារអប់រំខ្លះ គឺមិនសមស្របនឹងស្ត្រី និង ក្មេងៗ។