យោងតាមការប្រកាសលើផេកដែលមានឈ្មោះថា  Patnalin Cambodia, Daly Sunscreen Cambodia និង ផេកផ្លូវការរបស់ Pich Solika បានអោយដឹងថា នៅថ្ងៃទី១៧ ធ្នូ ឆ្នាំ២០២២ នេះ តារាចម្រៀងល្បីឈ្មោះរបស់កម្ពុជា គឺពេជ្រ សូលិកា នឹងប៉ះការងារជាមួយបវរកញ្ញាអន្តរជាតិ កញ្ញា Engfa ដែលជា Miss Grand របស់ថៃ ដែលជាប់លេខ២ក្នុងលំដាប់អន្តរជាតិនោះហើយ ដោយអ្នកទាំងពីរនឹងមានសកម្មភាពរួមជសមួយ MOU មួយរវាងតំណាងផលិតផលពីប្រទេសកម្ពុជា និង ម្ចាស់ប្រេននៅក្នុងប្រទេសថៃ។ ឱកាសបានជួប Engfa របស់ ពេជ្រ សូលិកា នេះ គឺដោយសារតែអ្នកជំនួញវ័យក្មេងរបស់កម្ពុជា គឺកញ្ញា លីវ ស្រីពៅ ដែលជាអ្នកនាំចូលផ្ដាច់មុខលើផលិតផលម៉ាក Daly Sunscreen ដ៏ល្បីរបស់ថៃមួយនេះ បានជ្រើស ពេជ្រ សូលិកា ជាតារាតំណាងនៅកម្ពុជា ខណៈដែលផលិតផលយីហោ Daly Sunscreen នេះ គឺជាផលិតផលល្បីល្បាញរបស់ថៃ ដែលមាន Engfa គឺជា BA។

កញ្ញា លីវ ស្រីពៅ បានថ្លែងប្រាប់មុនដំណើរចាកចេញរបស់ ពេជ្រ សូលិកា ទៅកាន់ប្រទេសថៃថា កញ្ញាបាននាំចូលផលិតផលការពារកម្ដៅថ្ងៃម៉ាក Daly Sunscreen ទើបតែបានប៉ុន្មានថ្ងៃប៉ុណ្ណោះមកកាន់កម្ពុជា ប៉ុន្តែដោយសារតែ នាំចូលភ្លាមក៏មានតម្រូវការឈានមុខភ្លាមពីក្រុមតំណាង ទើបកញ្ញាសម្រេចចិត្តបោះទុននាំចូលផ្ដាច់មុខ ដោយដំណើរទៅកាន់ប្រទេសថៃនាថ្ងៃទី១៧ ធ្នូ នេះ គឺដើម្បី MOU ផ្ដាច់មុខរវាងកញ្ញា និង ម្ចាស់ប្រេននៅទីក្រុងបាងកកនោះតែម្ដង។ កញ្ញាថា ដោយសារតែនៅប្រទេសថៃ ផលិតផល Daly Sunscreen មានតារាតំណាង គឺ Engfa ហើយដោយចង់អោយមានទំនាក់ទំនងរវាងតារាតំណាងរបស់កម្ពុជា និង ថៃផង ទើបកញ្ញាដែលជាអ្នកទទួលសិទ្ធិផ្ដាច់មុខ សម្រេចជ្រើសយកតារាចម្រៀង ពេជ្រ សូលិកា ជាដៃគូសហការ ដោយបានទាំងយកតារាល្បីរបស់កម្ពុជារូបនេះ ទៅធ្វើជាសាក្សីផង ដើម្បីអោយមានតុល្យភាពថា នៅប្រទេសថៃ ផលិតផល Daly Sunscreen មានបវរកញ្ញា Engfa គឺជាតំណាង ហើយនៅកម្ពុជា ក៏មាន ពេជ្រ សូលិកា គឺជាអ្នកផ្សព្វផ្សាយ។ យ៉ាងណាមិញកញ្ញាថា ពេជ្រ សូលិកា នឹងមិនទាន់កំនត់ថា នឹងក្លាយជាអ្នកផ្សព្វផ្សាយលើផលិតផលដែលទើបតែផ្ដាច់មុខនេះ រយៈពេលប៉ុន្មាននោះទេ តែបើអាចឈានដល់កំណត់យកជា BA ផ្លូវការគឺអាច១ឆ្នាំម្ដង។ កញ្ញាថា MOU ដែលកំណត់ធ្វើឡើងនៅរសៀលថ្ងៃ១៧ ធ្នូ ម៉ោង២រសៀលនេះ ក៏នឹងមានការ Live ផ្ទាល់លើផេកចំនួន៣ផងដែរ គឺផេក Patnalin Cambodia, Daly Sunscreen Cambodia  ផេកផ្លូវការរបស់ Pich Solika និង ផេក Miss Grand ដោយហ្វេនៗ អាចតាមដានបាន នៅវេលាម៉ោងប្រមាណជា២រសៀល។ ក្រោយបញ្ចប់ MOU នេះ Engfa ក៏នឹងអាចមានវត្តមាននៅកម្ពុជា ហើយបានមករួមការងារដោយផ្ទាល់ជាមួយ ពេជ្រ សូលិកា និង ហ្វេនៗរបស់នាងផងដែរ តាមរយៈវត្តមានរបស់ Daly Sunscreen ដែលកំពុងវាយលុកទីផ្សារ។

កញ្ញា លីវ ស្រីពៅ បន្តថា ហេតុផលដែលកញ្ញា ហ៊ានបោះទុនដ៏ច្រើននាំចូលផលិតផលដ៏ល្អនេះ មកកាន់កម្ពុជា ដោយមិនសុខចិត្តបង្កើតប្រេនផ្ទាល់ខ្លួន គឺដោយសារតែ Daly Sunscreen ជាផលិតផលផ្ទុះខ្លាំងនៅថៃ និង មានអត្ថប្រយោជន៍ដ៏ច្រើនសម្រាប់ជួយការពារកម្ដៅថ្ងៃ ហើយអាចជំនួសអោយម្សៅទ្រនាប់បាន។ Daly sunscreen
ជាប្រភេទលេដែលការពារកម្ដៅថ្ងៃរហូតដល់ 50SP+ ជួយបិទបាំងស្លាកស្នាមមុន កន្ទួលរមាស អាច៍រុយ ធុននឹងទឹករហូតទៅដល់ 98% ជួយទប់ជាតិខ្លាញ់ ការបែកញឹស ទប់ស្កាតការឡើងមុនអង្កាម ធ្វើឲ្យមុខម៉ត់ភ្លឺរលោង និង ម្យ៉ាងដោយសារតែនាំចូលសាកល្បងភ្លាម មានតម្រូវការខ្លាំងភ្លែត ព្រោះតែគុណភាព និង តម្រូវការ។ ផលិតផលនេះ ក៏កំពុងពេញនិយមសម្រាប់តារាៗ និង បវរកញ្ញា ដែលភាគច្រើនធ្វើការក្រោមកំដៅថ្ងៃផងដែរ។

LEAVE A REPLY

Please enter your comment!
Please enter your name here