កញ្ញា វិន លីហ្សាបូរ៉ាមី គឺជា និស្សិតបញ្ចប់ការសិក្សានៅប្រទេសអូស្រ្តាលី ផ្នែកពាណិជ្ជកម្មអន្តរជាតិ និង ទេសចរណ៍ និងកំពុងរៀនបន្តថ្នាក់អនុបណ្ឌិតផ្នែក នយោបាយ និងគោលនយោបាយ។
បច្ចុប្បន្នកញ្ញា បូរ៉ាមី ក្រៅពីការងារ នៅក្នុងក្រសួងទេសចរណ៍ នាងបានបម្រើកិច្ចការសង្គមយ៉ាងច្រើន ក្នុងតួនាទីជាអនុប្រធានសមាគមតន្ត្រីសំនៀងជនពិការភ្នែក ដែល មានសមាជិកជាង៦០០នាក់សុទ្ធសឹងតែជាជនពិការភ្នែក និងជាក្រុមការងារនៅក្នុងសហព័ន្ធកីឡារាំកម្ពុជា ផងដែរ។
បូរ៉ាមី មានសមត្ថិភាពខ្ពស់ ដោយអាចធ្វើជាពិធីករផ្នែកភាសារអង់គ្លេស និងភាសារខ្មែរ បានយ៉ាងល្អក្នុងកិច្ចប្រជុំថ្នាក់ជាតិ ពិសេសក្នុងពិធីដាំដើមឈើអាស៊ាន ថ្មីៗនេះក្នុងព្រឹត្តការណ៍របស់សន្និបាតក្លឹបឆ្នេរសមុទ្រស្អាតបំផុតលើពិភពលោក រយៈពេល៦ថ្ងៃ បូរ៉ាមីទទួលបានការកោតសសើរ និងចំណាប់អារម្មណ៍អំពីថ្នាក់ដឹកនាំ ភ្ញៀវជាតិ និងប្រតិភូឆ្នេរស្អាតជាច្រើនដែលមកចូលរូមមហាសន្និបាតនៅក្នុងខេត្តព្រះសីហនុ ដោយនាងជានៅក្មេងមានសម្រស់ស្រស់ស្អាត សុភាពទន់ភ្លន់ និងទេពកោសលនិយាយភាសារបរទេសបានល្អ អាចធ្វើ MC ជាភាសារអង់គ្លេស ភាសារខ្មែរ និងបកប្រែជូនថ្នាក់ដឹកនាំបានល្អទៀតផង។
តាមព៍តមានបានឲ្យដឹងថា កញ្ញា វិន លីហ្សាបូរ៉ាមី គឺជាកូនស្រីតែ១គត់របស់លោកជំទាវ ញ៉ែម មរកត អនុរដ្ឋលេខាធិការក្រសួងកិច្ចការនារី ជាស្ត្រីឆ្នើមល្បីឈ្មោះក្នុងសង្គម ដែលដឹកនាំវិស័យកីឡារាំកម្ពុជារីកចម្រើនខ្លាំង និងពិសេសជាអាណាព្យាបាលមើលថែជនពិការភ្នែករាប់ពាន់នាក់ថែមទៀតផង៕