រាជនីសម្រស់លើលោក បានរកឃើញហើយ ដែលកើតចេញពីកម្មវិធីធំៗ ក្នុងព្រឹត្តិការណ៍ ប្រកួត ប្រឡងសម្រស់ដ៍ធំ លំដាប់ថ្នាក់ពិភពលោក។ បណ្តាអ្នកតាមដានពិតជាសរសើរពីរូបសម្រស់ របស់ពួកគេ ដែលមានទាំងព្រម ស្អាត ឆ្លាតពូកែ និងភាពតស៊ូ នៅពេលបំពេញការងារ។ យើងនៅបន្តរងចាំបងស្រីធំបង្ហាញមុខនៅឆ្នាំក្រោយ ចុងក្រោយគេក្នុងការប្រកួត បវរកញ្ញាចក្រវាឡដ៍ធំដែលរៀបចំឡើងឆាប់ៗនេះនៅក្នុងប្រទេសអាមេរិក ឆ្នាំ២០២៣ខាងមុខ។
ស្រីស្អាតដែល ស្រស់ដាច់គេ ជារាជនីកំពូលមាន ស្រីស្អាត ឈ្នះតំណែង Miss Grand មកពីប្រសុីល កញ្ញាឯង Miss Supranational 2022 មកពីអាហ្វ្រិចខាងត្បូង ម្ចាស់មកុដ Miss World មកពីប៉ូឡូញ បវរកញ្ញា ភពផែនដី មកពីកូរ៉េខាងត្បូង និងទី៤ ទើបតែរកឃើញថ្មី កញ្ញាឯក អន្តរជាតិ២០២២ បានទៅលើប្រទេស អាឡឺម៉ង់។នៅមាន១កម្មវិធី ទៀតកំពុងស្វះស្វែង រកនារីពូកែគ្រប់យ៉ាង នៅក្នុងកម្មវិធី Miss Universe ។ ក្នុងចំណោមកម្មវិធី ទាំងនោះ នារីកម្ពុជាយើង បានចូលរួម ដណ្តើមមកុដដែរ ហើយក្នុងនោះ មានតែកញ្ញា ពេជ្រ វត្តីសារ៉ាវឌ្ឍី មួយគត់ ដណ្តើមបានមកុដ ១ក្នុងចំណោម មកុដទាំង១០ ពីកម្មវិធី MGI2022។ ចំពោះកម្មវិធី បវរកញ្ញាចក្រវាឡពិភពលោក វិញ កម្ពុជា មានការជឿជាក់លើ កញ្ញាហង្ស ម៉ានីតា កូនខ្មែរ កាត់បារាំង ដែលកំពុង វិវត្តន៍ខ្លួនច្រើន និងបានយកចិត្តទុកដាក់ បង្វឹកពីគ្រូជំនាញៗ មកពីប្រទេសហ្វីលីពីន។
គួរបញ្ជាក់ថា សម្រាប់វិស័យបវរកញ្ញា នៅកម្ពុជា កំពុងរីកដុះដាល ហើយទទួលបានការគាំទ្រជាខ្លាំងពីសំណាក់ អ្នកតាមដាន។ ឯបេក្ខភាពវិញ ក៍ឃើញថា មានការប្រែប្រួលសមត្ថភាពជាបន្តបន្ទាប់ រហូតមានការលើកសរសើរពី ជនបរទេស ដែលមើលឃើញពីសមត្ថភាព បវរកញ្ញាកម្ពុជយើង ដែលឆ្ពោះទៅមុខមិនចាញ់គេ។