កាលពីថ្ងៃទី១៦ ធ្នូ ឆ្នាំ២០២២ តារាសម្តែង និង សហគ្រិនវ័យក្មេង លោក កែវ វាសនា បានចាប់ដៃគូជាមួយធុរកិច្ចជនថៃ នាំយកមកនូវគ្រឿងសម្រាប់មុខជំនួញបុកល្ហុងមកកាន់កម្ពុជា។ លោកបានទទួលសិទ្ធនាំចូលទឹកប្រហុក និង ទឹកផ្សំគ្រឿងបុកល្ហុង ដោយក្រុមហ៊ុន House of D’ming ដែលភោជនីយដ្ឋានល្បីឈ្មោះមួយនៅទល់មុខក្រសួងកសិកម្ម មិនត្រឹមតែលក់នូវផលិតផលទឹកប្រហុក និង គ្រឿងផ្សំបុកល្ហុងទាំងអស់នោះទេ តែក៏បានបើកលក់មុខម្ហូបថៃទាំងនោះ ជាពិសេសគឺបុកល្ហុង ដើម្បីបន្ថែមមុខម្ហូប និង ដើម្បីអោយអ្នកចង់ដឹងពីរសជាតិទឹកប្រហុក និង គ្រឿងផ្សំសម្រាប់បុកល្ហុង បានដឹងពីរសជាតិផងដែរ។ លោកថាទឹកប្រហុក និង ទឹកបុកល្ហុង ដែលបាននាំចូលនេះ គឺពេញនិយមនៅថៃ ហើយសម្រាប់អ្នកចង់ធ្វើបុកល្ហុងញាំជាលក្ខណៈគ្រួសារនៅផ្ទះ ក៏អាចយកទៅធ្វើបានប្រកបដោយរសជាតិឆ្ងាញ់ផងដែរ ជាមួយនឹងផលិតផលថ្មីនេះ។ លោកក៏ថ្លែងអំណរគុណផងដែរ ចំពោះតារាសិល្បៈ និង ភ្ញៀវកិត្តិយស ដែលបានបង្ហាញខ្លួនក្នុងពិធីប្រគល់សិទ្ធនាំចូលទឹកប្រហុក ទឹកបុកល្ហុង និង ម្ហូបពិសេសរបស់ថៃជាច្រើនមុខនេះ នៅក្នុងៈជនីយដ្ឋានរបស់លោក។

LEAVE A REPLY

Please enter your comment!
Please enter your name here