បើទោះជាខំតស៊ូព្យាបាលម្ដាយអស់រយៈពេលយ៉ាងយូរយ៉ាងណាក៏ដោយ ក៏អតីតតារាចម្រៀង លោក ឌួង តារាផាឌីន ដែលគេស្គាល់ថាគឺជាម្ចាស់ពានឈុតព្រះរាជគ្រូ របស់គ្រួសារតារាកម្ពុជា កាលពីឆ្នាំ២០១៩ នៅតែបាត់បង់អ្នកម្ដាយជាទីស្រលាញ់ ដោយលោកបានបង្ហោះពីការឈឺចាប់នេះ កាលពីថ្ងៃទី១៧ ធ្នូ ឆ្នាំ២០២២មុននេះ។ លោកក៏បានបញ្ជាក់ថា មុនពេលអ្នកម្ដាយរបស់លោកបានលាចាកលោកទៅ គឺអ្នកម្ដាយរបស់លោក ក៏ត្រូវសម្រាកស្ដូកស្ដឹងនៅក្នុងមន្ទីរពេទ្យ អស់មួយរយៈធំផងដែរ។ ការបាត់បង់ម្ដាយរបស់លោក ក៏ស្របពេលដែលលោកទើបតែដំណើរអាជីវកម្មបុកល្ហុងឡើងវិញ ក្រោយជម្ងឺកូវីត១៩ ហើយកំពុងរើបៗបានបន្តិច៕

LEAVE A REPLY

Please enter your comment!
Please enter your name here