ហង្ស ម៉ានីតា ជាម្ចាស់មកុដជ័យលាភីMiss Universe Cambodia 2022 ក្នុងវគ្គផ្ដាច់ព្រ័ត្រកាលពីថ្ងៃទី១៥ ខែធ្នូឆ្នាំ២០២២ ។បេក្ខភាពរូបនេះសាកសមខ្លាំងក្នុងការគ្រងតំណែងដ៍អស្ចារ្យនេះព្រោះនាងមានរូបសម្រស់ស្រស់ស្អាត ចំណេះដឹងក៍ខ្ពស់ ហើយអាចនិយាយភាសារបារាំង និងអង់គ្លេសបានយ៉ាងស្ទាត់តែម្ដង ហេតុនេះហើយការចេញទៅប្រកួតនៅអាមេរិកនាពាក់កណ្ដាលខែមករាឆ្នាំ២០២៣ ខាងមុខនេះមហាជនជឿរជាក់ថានាងនឹងធ្វើឲ្យពិភពលោក ភ្ញាក់ផ្អើលនិងសម្ថភាពនិងទេពកោសល្យរបស់នាងជាមិនខានក្រោយមានការបង្វឹកពីគ្រូបរទេសទាំង៤រូប៕
នេះជាការពង្រឹងគុណភាពវិស័យបង្ហាញម៉ូដកម្ពុជាឲ្យកាន់តែមានការរីកចម្រើនស្របទៅតាមស្ដង់ដាអន្ដរជាតិហើយធ្វើឲ្យពិភពលោកស្គាល់ កម្ពុជាកាន់តែច្បាស់ថែមទៀតតាមរយៈអ្នកតំណាងកម្ពុជាកញ្ញាហង្ស ម៉ានីតា ដែលបានត្រៀមខ្លួនរូចជាស្រេចសម្រាប់ព្រឹត្តិការណ៍ដ៍អស្ចារ្យនាពេលខាងមុខនេះ។គ្រូបង្វឹកបង្ហាញម៉ូដមកពីឥណ្ឌាទាំង៤រូបខាងលើបង្ហាញអារម្មណ៍រីករាយពេលបានមកដល់កម្ពុជា ហើយអះអាងថានឹងជួយបង្ហាត់បង្រៀនពង្រឹងសម្ថភាព”Miss Universe Cambodia 2022 “របស់កម្ពុជាកញ្ញាហង្ស ម៉ានីតា ឲ្យកាន់តែមានជំនឿរចិត្ត ភាពរឹងមាំ និងមានជំនាញលក្ខណៈស្ដង់ដាអន្ដរជាតិសម្រាប់ត្រៀមប្រកួតលើវេទិការដ៍ធំនៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៣ ខាងមុខនេះ ដើម្បីទទួលបាននូវលទ្ធផលដែលខ្លួនចង់បាន។អ្នកជំនាញម៉ូដែលល្បីឈ្មោះខាងលើនេះថាពួកគាត់ពិតជាចង់ជួយលើកស្ទួយវិស័យបង្ហាញម៉ូដនៅកម្ពុជាឲ្យកាន់តែរីកចម្រើនថែមទៀត។