តារាហ្វេសបុកលេចធ្លោលើវិស័យ អន ឡាញ ប្រកបដោយចិត្តបន់ អ្នកនាងស្រីអូន បាន តស៊ូ សម្រេចបំណងថតភាពយន្តខ្នាតខ្លីជាផ្លូវការ។ វិដេអូដែលឃើញចេញផ្សាយនោះ កក្រើកការទាក់ទាញ ត្រូវចំបេះដូងអ្នកទស្សនា។
ដូចដែលប្រិយមិត្តបានជ្រាបរួចមកហើយថា កាលពីថ្មីៗនេះអ្នកនាង នួន ស៊ុន្ទរី ហៅ ស្រីអូន បានហក់ចូលវិស័យមួយថ្មីមួយទៀតជាមួយនឹងការបើកផលិតកម្ម ដែលជាមានឈ្មោះថា ផលិតកម្មរាម (Ream Production) ក្រោមការវិនិយោគលុយដ៏ច្រើនសន្ធឹកសន្ធាប់ដល់ទៅ ជាង 700,000 ដុល្លារអាមេរិក ក្រោយពីមានការគាំទ្រពីអតិថិជនគ្រប់ទិសទីលើផលិតអាហាបំប៉នសុខភាពយីហោ ឃូស៊ី (Coosea)។
ក្នុងខណៈពេលដែលរឿងកុនខ្នាតធំដែលទស្សនិកជនស្គាល់ថាជារឿងដែលមានចំណងជើងថា ទើបតែបញ្ចប់ការថត និងឈានចូលដល់ដំណាក់កាលកាត់ត និងបញ្ចូលសំឡេង ស្តង់ដាហូលីវូដ កាលពីពេលថ្មីៗនេះ អ្នកនាង នួន ស៊ុន្ទរី ហៅស្រីអូន បានបញ្ចេញនូវវីដេអូ TVC (ស្ពតពាណិជ្ជកម្ម) ប្រភេទខ្នាតខ្លី ដែលថតដោយ ផលិតកម្មរាម ដោយប្រើប្រាស់កាមេរាហូលីវូដ ARRI ជាមួយនឹងតួរសម្តែងជាង ៣០នាក់ ដែលរូបអ្នកនាងផ្ទាល់ នាយ គ្រឿន រួមនឹងតួរសម្តែងជាច្រើនរូបទៀតទាំងចាស់ទាំងក្មេងបានចូលរួមសម្តែងយ៉ាងយកចិត្តទុកដាក់បំផុតដែលធ្វើអោយទស្សនិកជនក្នុងបណ្ដាញសង្គមហ្វេសប៊ុកយ៉ាងច្រើនមានការភ្ញាក់ផ្អើល និងស្ញើចសរសើរជាខ្លាំងទៅលើសាច់រឿង និងគុណភាពវីដេអូកំរិតច្បាស់ 4K ដែលមិនចាញ់បរទេសឡើយ។
វីដេអូ TVC នោះមានរយៈពេល ១១នាទី ដែលសម្តែងជាសាចរឿងសម័យបុរាណខ្មែរ និងបានថតប្លង់នីមួយៗយ៉ាងលំអិតគ្រប់វិនាទីជាមួយនឹងបច្ចេកទេសបញ្ចូលសម្លេងស្តង់ដា ធ្វើអ្នកទស្សនាត្រជាក់ភ្នែក និងលាន់មាត់សរសើរគ្រប់ៗគ្នា។
លើសពីនេះទៅទៀតនោះ គេក៏សង្កេតឃើញថាមានអ្នកទស្សនាច្រើនជាង ៣ លានដង ត្រឹមតែរយៈពេល ៣ថ្ងៃ ហើយបានលាន់មាត់សរសើរពីសាច់រឿង និងកម្រិតភាពច្បាស់នៃវីដេអូ ប្រៀបដូចជាប្រភេទរឿងខ្នាតធំដែរ។
អ្នកនាងស្រីអូន និយាយថាផលិតកម្មរាមបង្កើតឡើងដើម្បីចូលរួមចំណែកលើកស្ទួយវិស័យភាពយន្តនៅកម្ពុជាអោយកាន់តែប្រសើរ។ អ្នកនាងបន្ថែមថា ការងារនេះទាមទារអោយក្រុមការងារធ្វើដោយប្រើបេះដូង និងមានទស្សនៈវិស័យវែងឆ្ងាយ ទើបទទួលបានលទ្ធផលល្អ។ អ្នកនាងក៏បានសង្កត់ថា ផលិតកម្មរាម បង្កើតឡើងមិនផ្តោតទៅលើប្រាក់ចំណេញនោះទេ។
គួររំលឹកផងដែរថា សាច់រឿងខាងលើអ្នកនាងស្រីអូន បញ្ជាក់ថាគឺជាការនិពន្ធដោយផ្ទាល់ដោយអ្នកនាង និងក្រុមការងារផលិតកម្មរាមតែម្តង៕
តោះដើម្បីជ្រាបច្បាស់ទៅទស្សនាវីដេអូទាំងអស់គ្នា៖