ដូចដែលប្រិយមិត្តបានជ្រាបរួចមកហើយថាទោះបីជាថ្ងៃសម្រាលមិនមានស្វាមីនៅក្បែរក៏ពិតមែន ប៉ុន្តែតារាចម្រៀង អ៊ុន អាលីហ្សា ទទួលបានក្តីរំភើបយ៉ាងខ្លាំងបន្ទាប់ពីបានសម្រាលកូនស្រីដោយសុវត្ថិភាព និងសុខភាពល្អទាំងម្តាយ និងកូនកាលពីថ្ងៃទី២៩ សីហា កន្លងទៅដោយនាងបានដាក់ឈ្មោះថា So Jennaly ។ក្នុងនោះ ទោះបីស្វាមីនៅឆ្ងាយ មិនអាចមកកាន់ប្រទេសកម្ពុជាក៏ព្រោះតែកូវីដ១៩ ដើម្បីមើលថែភរិយានៅពេលសម្រាល។

និងសរសៃខ្ចីក៏ពិតមែន តែ អាលីហ្សា ក៏ទទួលបានការផ្តល់កម្លាំងចិត្តតាមរយៈវីដេអូខលពីស្វាមីនៅឯប្រទេសអូស្ត្រាលីផងដែរ។ជាក់ស្ដែងអ្វីកាន់តែធ្វើឲ្យតារាចម្រៀង អ៊ុន អាលីហ្សា និងស្វាមីកាន់តែមានក្តីរំភើប និងរីករាយកាន់តែខ្លាំងនោះ ព្រោះតែកូនស្រីដំបូងរបស់នាងកើតបានមុនខួបកំណើតស្វាមីរបស់នាង។អាលីហ្សា បានរៀបការជាមួយអាណិកជខ្មែរ មកពីអាមេរិក លោកសូ លីឃាំង កាលពីថ្ងៃទី២២​ ខែមិថុនា​ ឆ្នាំ២០១៩ ហើយក្រោយមានប្ដីជាង១ឆ្នាំនេះ នាងមិនទាន់ទទួលបានសិទ្ធិទៅរស់នៅសហរដ្ឋអាមេរិកស្របច្បាប់នោះទេ ទើបនាងសម្រាលកូនក្នុងស្រុកទាំងមិនទាន់អាចកំណត់ថា ពេលណាបានចេញទៅរស់នៅជាមួយប្ដីជាអចិន្ត្រៃយ៍ឡើយ។

អាលីហ្សា បានទាត់ចោលសំណើសុំស្នេហាពីមន្រ្ដីធំៗក្នុងស្រុក ដោយនាងសម្រេចចិត្តយកប្ដីជាអាណិកជនខ្មែរ នៅអាមេរិក ក្នុងចំណោមតារា ដូចជា អ្នកនាងអម្ពរ ទេវី , គឹម លក្ខិណា , សារ៉ាយ សក្ខណា និងវ៉េត រតនា  ជាដើម។


LEAVE A REPLY

Please enter your comment!
Please enter your name here