ក្រោយពីបាត់មុខមួយរយៈធំនៅក្នុងពិភពសិល្បៈ តារាសម្ដែងនិងជាពិធីករផងលោក ពិសិដ្ឋ រាជ ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងក្នុងដំណើរត្រឡប់មកសារជាថ្មីនេះ ដោយសារតែលោកមានឱកាសបានសម្ដែងជាតួសំខាន់ ក្នុងរឿ « ទេពធីតា ព្កុលមាស » ដែលសម្ដែងតាំងពីដើមរឿងរហូតដល់ចង់បញ្ចប់រឿងមុនខុសពីតួឯកនោះ។ យ៉ាងណាមិញការកញ្ជ្រោលក្នុងសិល្បៈជាថ្មីនេះមិនមែនដើម្បីប្រកួតប្រជែងដូចមុននោះទេ ពោលគឺដើម្បីកំសាន្តអារម្មណ៍បន្ថែមពីលើអាជីពជំនួញតែប៉ុណ្ណោះ។
អ្នកគាំទ្រមិនតិចទេបានចាប់អារម្មណ៍លោក ពិសិដ្ឋ រាជ បន្ទាប់ពីលោកមានឱកាសបានសម្ដែងនៅក្នុងភាពតន្តមួយដែលកំពុងផ្ទុះកឬគាំទ្រនទល់ពេល។ លោកគឺជាអតីតតារាសម្ដែង និងពិធីក៏ដែលធ្លាប់ទទួលបានកេរ្តិ៍ឈ្មោះបោះសម្លេងមុនពេលលោកបាត់មុខទៅធ្វើការងារជំនួញ។
លោក ពិសិដ្ឋ រាជ ធ្លាប់បានបញ្ជាក់ថា លោកមិនបោះបង់ចោលសិល្បៈនោះទេ ដូច្នេះហើយទើបលោកសម្រេចចិត្តត្រឡប់មកវិញទាំងការសម្ដែង និងពិធីករ ក្រោយពេលនុខជំនួញដីធ្លី និងមុខជំនួញផ្សេងទៀតដែលជោគជ័យ។ អ្វីដែលលោកសប្បាយចិត្ត គឺតាំពីទទួលការងារសិល្បៈជាថ្មី មានផលិតករហៅសម្ដែងហូរហែរ ខណៈដែលរឿង « ទេពធីតា ព្កុលមាស » ដែលលោកបានសម្ដែងជាតួលោកមេទ័ព ក៏ជាជោគជ័យមួយដែលធ្វើឱ្យលោកមានកម្លាំងចិត្តនៅក្នុងសិល្បៈ។
យ៉ាងណាមិញលោកថាទទួលការងារទាំងនេះតែក្នុងពេលការងារមុខជំនួយរយាលដៃតែប៉ុណ្ណោះ តែបើឱ្យលោកចោលមុខជំនួញសព្វថ្ងៃដើម្បីសិល្បៈគឺលោកមិនធ្វើនោះទេ។