ការប្រកួតសន្សំពិន្ទុរបស់ Miss Grand Cambodia ឆ្នាំ2020 កាលពីថ្ងៃទី 4 កញ្ញា 2020 ក្រោមការរៀបចំរបស់ក្រុមហ៊ុន មហាហង្ស គេឃើញបេក្ខនារីទាំង28រូប មានការប្រកួតប្រជែងសម្រស់គ្នាលើសម្លៀកបំពាក់2ប្រភេទ គឺឈុតប្រពៃណីខ្មែរ និងឈុតហែលទឹកបែបមស្ចឹមប្រទេស ដោយការប្រកួតឈុតនីមួយៗ បេក្ខនារីម្នាក់ៗសុទ្ធតែប្រឹងប្រែងធ្វើបានយ៉ាងល្អ។

ការប្រកួតសន្សំពិន្ទុដែលបានធ្វើឡើងនៅផ្សារទំនើប Aeon2 នេះមានការចូលរួមដាក់ពិន្ទុដោយសិល្បករ និងអ្នកមានឯកទេសមួយចំនួន ដោយអ្នកចូលរួមទស្សនានៅក្នុងកម្មវិធីក៏មានចំនួនកុះករណាស់ដែរក្នុងនោះក៏មានវត្តមានសិល្បករសិល្បការិនីពីគ្រួសារតារាកម្ពុជាចូលរួមផងដែរ។

លោក អ៉ិន សុភិន អគ្គនាយក Miss Grand Cambodia បានអះអាងថានេះជាការប្រកួតសន្សំពិន្ទុដ៏សំខាន់របស់ Miss Grand Cambodia ដើម្បីស្វែងរកម្ចាស់ពានដែលនឹងប្រកួតប្រជែងនៅថ្ងៃទី 26 កញ្ញា ខាងមុខ។ ការប្រកួតឈុតទាំង2នោះថ្វីត្បិតតែមិនមានការប្រកាសលទ្ធផលតែក៏នឹងមានម្ចាស់ពានតំណាងឱ្យឈុតនីមួយៗត្រូវបានប្រកាសនៅថ្ងៃប្រកួតផ្ដាច់ព្រ័តផងដែរ។

លោកបន្តថា ការប្រកួតរបស់ខ្លួននេះទទួលបានជោគជ័យយ៉ាងខ្លាំង ខណៈដែលអ្នកគាំទ្រភាគច្រើនក៏ស្គាល់ព្រឹត្តិការណ៍នេះ និងយល់ថានេះគឺជាការប្រកួតក្នុងស្រុកមួយដែលពិតជានឹងផលិតបានបេក្ខនារីឆ្នើមមួយរូបសម្រាប់ការប្រកួតលើឆាកអន្តរជាតិ។

នៅក្នុងថ្ងៃនេះ យើងសូមលើកយកសម្រស់របស់បេក្ខនារីទាំង28រូបក្នុងឈុតប្រពៃណីខ្មែរ ដែលមើលទៅសុទ្ធតែមានរូបសម្រស់ស្រស់សោភាគួរឱ្យទាក់ភ្នែកនោះ។ ក្នុងនោះតំណងខេត្តនីមួយៗក៏មិនសុទ្ធតែជាបេក្ខនារីដែលមកពីបណ្ដាខេត្តនោះដែរ ពោលគឺគ្រាន់តែជាការបោះឆ្នោតតំណាងឱ្យខេត្តទាំង25 ដែលមិនមានបេក្ខនារីប្រកួតប្រជែងតែប៉ុណ្ណោះ ចង់ដឹងថាបេក្ខនារីតំណាងខេត្តនីមួយៗស្រស់ស្អាតប៉ុណ្ណាសូមរីករាយទស្សនា។

LEAVE A REPLY

Please enter your comment!
Please enter your name here