សុខ ស្រីនាង ហាក់ដូចជា មានភាពស្ងប់ស្ងាត់ចំពោះបញ្ហា គូស្នេហ៍ បើទោះជា នាងនៅតែមានសម្រស់ស្អាត គួរអោយចង់គយគន់។ នាងបិទជាប់ដំណឹង ស្នេហាបើទោះជា មានគេតាមចងចិត្ត តែហាក់ព្រងើយកណ្តើយមិនដឹងថានាងនៅចាំអ្នកណា ឬមួយនាងខ្លាចប៉ះលើប្រុសមិនល្អខណៈសម្រស់របស់នាងស្ទើរតែមិនជឿថាគ្មានបុរសណាមើលរំលងនោះ។
ស្រីនាង សុខចិត្តនៅ មេ ម៉ាយ ខ្លួនមួយមិន ឡូកឡាក់ជាមួយអ្នកណាទោះជាយ៉ាងណា គេពិបាកក្នុងការជឿថា ស្រីនាង នៅបេះដូងទំនេរ បើទោះជាតាំងពីធ្លាក់ខ្លួនមេម៉ាយ១០ឆ្នាំ ស្រីនាង មិនដែលបណ្តើរសង្សារថ្មីជាចំហម្តងណាក៏ដោយ ប៉ុន្តែការប្រឹងលាក់មុខមាត់ម្ចាស់ចិត្តថ្មីនេះ អ្នកខ្លះយល់ស្របទៅអតីតប្តី ស្រីនាង ដែលថាអ្នកចង់ធ្វើប្តីតារាចម្រៀងរូបនេះ បាន គឺទាល់តែជាអ្នកធំ…។ មាន គេ ចង់ដណ្តឹងនាង តែហាក់មើលទៅ សុខ ស្រីនាងកម្រទទួលសំណើរ។ ស្របពេលការងារ សិល្បៈ កាន់តែរះឡើង រិតតែធ្វើអោយ តារាសម្រស់បានរូបនេះខ្ជិលខ្វល់តែម្តង។
ជាការមើលឃើញចំៗ មានតែអ្នកចម្រៀងសុខ ស្រីនាង តែម្នាក់គត់ ដែលលែងលះស្វាមីអស់១០ឆ្នាំហើយ ប៉ុន្តែនាងបានព្យាយាមលាក់ដំណឹងស្នេហាមីជិតឈឹង មិនដែលបណ្តើរគូស្នេហ៍ថ្មីជាចំហម្តងណាទេ ស្របពេលដែលតារាផ្សេងៗទៀត ដែលក្លាយជាមេម៉ាយដូចនាងដែរ ដូចជា ចន ច័ន្ទលក្ខិណា , កែវ និសា , ពេជ្រ សោភា , សុខ សោម៉ាវត្តី ជាដើម ម្នាក់ៗសុទ្ធតែមានម្ចាស់បេះដូងរៀងៗខ្លួនអស់ទៅហើយ។ ចាំមើលពេលណា ដែល សុខ ស្រីនាង បើកបេះដូងទទួលយកស្នេហ៍ថ្មី។