តារាសម្ដែងភេទទី3 ដែលមានឈ្មោះកំណើតថា វ៉ាន់ សំណាង ហៅកញ្ញា ផេន ខេត បានរៀបចំពិធីខួបកំណើតធំដុំដូចរាល់ឆ្នាំ កាលពីថ្ងៃទី 5 ខែកញ្ញា ឆ្នាំ2020 មុននេះ ដើម្បីជួបជុំអ្នកសិល្បៈនិងរឹតចំណងស្នេហ៍ឱ្យកាន់តែរឹងមាំជាមួយស្វាមីស្រស់សង្ហារក្មេងខ្ចីដែលមិនទាន់បានរៀបការនៅឡើយ។ ក្នុងនោះផងដែរកញ្ញា ផេន ខេត បានបង្ហើបប្រាប់អ្នកសារពត៌មានយ៉ាងច្បាស់ៗថា នឹងជិតមានដំណឹងល្អជាមួយគូស្នេហ៍ហើយបន្ទាប់ពីស្ថានភាពជម្ងឺរកូវីដរៀងស្ងប់ស្ងាត់បន្តិច។

កញ្ញាបានបញ្ជាក់ គម្រោងរៀបការគឺបានគិតគូររួចហើយ ប៉ុន្តែដោយសារផ្ទុះឡើងនូវជម្ងឺរកូវីដទើបធ្វើឱ្យកញ្ញា និងគូស្នេហ៍ផ្អាកគម្រោងសិននឹងត្រៀមរៀបចំឱ្យបានធំដុំនៅក្រោយពេលចប់កូវីដវិញ។ ម្យ៉ាងក៏ជាឱកាសល្អមួយបន្ថែមពេលវេលាឱ្យកញ្ញា និងគូស្នេហ៍បានស្វែងយល់ចិត្តគ្នាឱ្យកាន់តែច្បាស់ឡើងៗ ប៉ុន្តែក៏មិនរង់ចាំយូរពេកនោះដែរ។ កញ្ញាបន្តថា ក្រោយស្វែងយល់ចិត្តគ្នាយូរឆ្នាំមកហើយនេះ នាងអះអាងថាគូស្នេហ៍របស់នាងនឹងអាចក្លាយជាស្វាមីដ៏ល្អ ខណៈនាងមិនខ្លាចឬព្រួយបារម្ភថានឹងមាននារីណាម្នាក់មកឆក់យកបេះដូងរបស់នាងបាននោះទេព្រោះនាងនិងគូស្នេហ៍យល់ចិត្តគ្នាដូចប្ដីប្រពន្ធ និងសម្រេចដឹកដៃគ្នាចូលរោងការយ៉ាងពិតប្រាកដនៅក្នុងពេលឆាប់ៗខាងមុខនេះហើយ ដោយកញ្ញាបានបញ្ជាក់ទៀតថានឹងធ្វើឱ្យផ្អើលពិភពសិល្បៈទៀតផង។

វ៉ាន់ សំណាង បានថ្លែងក្នុងពិធីខួបកំណើតនោះថា ឆ្នាំនេះនាងធ្វើពិធីតែអ្នកសិល្បៈជិតស្និតតែប៉ុនណ្ណោះ ដោយសាតែបញ្ហា កូវិត ក្នុងនោះអ្នកសិល្បៈដែលនាងបានអញ្ជើញចូលរួមក៏បានបង្ហាញមុខភាគច្រើនផងដែរ ជាពិសេស គឺតារាភេទទីបីដែលសុទ្ធតែជាអ្នកស្និតស្នាលជាមួយនាង នាងថារូបសម្រស់ដែលនាងបានកែ ហើយកន្លងមកនេះនៅមិនទាន់គ្រប់គ្រានប៉ុណ្ណោះទេ តែមិនទាន់ដឹងថានិងកែកុនផ្នែកណាមួយនៅឡើយទេ។ ជាមួយគ្នានោះដែរនាងក៏បានប្រកាសក្រោយកូវិតស្ងប់ស្ងាត់ ដោយនាង និង គូរស្នេហ៍មិនចង់រៀបការតូចតាច និងចង់ធ្វើអោយផ្អើលក្នុង ពិភពសិល្បៈ។

នៅក្នុងពិធីខួបកំណើតនាងថ្ងៃនោះ លោក វិឆ័យ ជាគូរស្នេហ៍ ក៏បានជូនពរអោយនាងជោគជ័យក្នុងសិល្បៈ និង អះអាងថានឹង ស្រលាញ់នាងមិនអោយចាញ់គូរស្នេហ៍ភេទផ្ទុយគ្នានោះឡើយ។ កញ្ញា ផេន ខេត បានលេងខ្លួនយ៉ាងចាស់ដៃតែម្ដងនៅក្នុងកម្មវិធីធ្វើឱ្យនារីៗមួយចំនួនដែលបានចូលរួមក្នុងពិធីមានការច្រណែនយ៉ាងខ្លាំងពេលឃើញសម្រស់ដើមទ្រូងទ្រលុកទ្រលន់មិនចាញ់រាងម៉ាប់ៗតែឃ្យូតមានភាពទាក់ទាញនោះផង។

LEAVE A REPLY

Please enter your comment!
Please enter your name here