លោក ស៉ឹម សុវណ្ណដូឡា ដែលត្រូវបានគេស្គាល់ថាគឺជាសមាជិកដ៏សកម្មមួយរូបក្នុងក្រុម គ្រួសារតារាកម្ពុជា បានធ្វើឱ្យភ្ញៀវកិត្តិសយដែលអញ្ជើញចូលរួមនៅក្នុងពិធីខួបកំណើតក្មួយស្រីរបស់លោកជាច្រើនមានការភ្ញាក់ផ្អើលខណៈលោក បីក្មួយទទួលភ្ញៀវយ៉ាងធ្នឹកប្រៀបដូចជាកូនបង្កើត។ សង្កេតឃើញថាលោកហាក់ស្រឡាញ់កូនក្មេងជាខ្លាំង ប៉ុន្តែនៅពេលសាកសួរដល់រឿងគូស្រករបង្កើតគ្រួសារលោកបែជាប្រកែកយ៉ាងលឿនថា នៅមិនទាន់ចង់បាន សុំពេលប្រើជីវិតនៅលីវ និងទុកឱកាសឱ្យខ្លួនបានស្វែងរកនារីណាម្នាក់ឱ្យត្រូវចិត្តជាមុនសិនមុននឹងសម្រេចចិត្តកសាងគ្រួសារ។

ក្នុងពិធីខួបកំណើតក្មួយស្រី ដែលជាកូនរបស់ប្អូនស្រីបង្កើត លោក ស៊ឹម សុវណ្ណដូឡា បានចេញមុខអញ្ជើញអ្នកសិល្បៈជាច្រើនអោយចូលរួមនៅក្នុងពិធី។ អ្វីដែលគេកត់សម្គាល់គឺលោក ខណៈដែលលោកបែរជាសារភាពថាមិនដឹងថ្ងៃណាមានកូនធ្វើពិធីដូចគ្នានេះទេ ដោយសារតែលោកនៅមិនទាន់មានស្នេហានៅឡើយ។
លោកបានថ្លែងបញ្ជាក់ថា លោកទំនងជាទ្រាំបីកូនប្អូនស្រីមិនដឹងដល់ពេលណានោះទេ ដោយសារតែលោកនៅមិនទាន់រកឃើញនារីសម្រាប់ជីវិត និងម្យ៉ាងអាចគឺលោកនៅមិនទាន់ចង់មានគ្រួសានៅឡើយផង។ លោកថាហេតុផលគឺដោយសារតែការងារនៅមិនទាន់ជោគជ័យ ភាពរឹងមាំនៅក្នុងជីវិតក៏រកមិនទាន់ឃើញ ទើបជាហេតុផលដែលធ្វើអោយលោកមិនទាន់ចង់បង្កើតគ្រួសារ។

ក្រៅពីសារភាពថា មិនទាន់ចង់មានគ្រួសារនៅឡើយ លោកក៏បង្ហាញពីអារម្មណ៍រំភើបសប្បាយចិត្តផងដែរ ដែលអ្នកសិល្បៈមួយចំនួនមិនចោលកម្មវិធីរបស់លោក ហើយបានបង្ហាញមុខចូលរួមស្ទើរគ្រប់គ្នា បើទោះជាក្នុងថ្ងៃនោះ តារាកំប្លែង កញ្ញា ផេនខេត ក៏ធ្វើខួបកំណើតជាន់គ្នា។ លោកថានៅក្នុងថ្ងៃនោះ តារាសិល្បៈច្រើនដួង បានចូលរួមនៅក្នុងពិធីខួបនោះ ថ្វីត្បិតតែនោះគឺជាពិធីខួបរបស់ក្មួយស្រីលោក។ នៅក្នុងថ្ងៃនោះ សមាជិកសិល្បៈមួយចំនួនមកពីសមាគមសិល្បករខ្មែរ និង គ្រួសារតារាកម្ពុជា ក៏បង្ហាញមុខចូលរួមជាកិត្តិយសផងដែរ។

{“subsource”:”done_button”,”uid”:”69D23399-4EB7-463B-B3BE-AEB0AE661125_1599331361053″,”source”:”other”,”origin”:”gallery”,”source_sid”:”69D23399-4EB7-463B-B3BE-AEB0AE661125_1599331361096″}


LEAVE A REPLY

Please enter your comment!
Please enter your name here