កាលពីទី៥ មីនា ឆ្នាំ២០២៣ លោកស្រី កង លឹមម៉ារីណាក់ ម្ចាស់ផលិតផលហ្គេនសម្រករាង ស្លីមណេឆឺ បានដឹកនាំក្រុមការងារ និង ពាំនាំយកនូវសម្ភារៈសិក្សា នំចំណី និង ថវិកាមួយចំនួន យកទៅប្រគល់ជូនក្មេងៗ។ លោកស្រី និង ក្រុមការងារក៏បានចំណាយពេលសំណេះសំណាល និង បង្ហាញកាយវិការស្និទ្ធិស្នាលជាមួយក្មេង ដែលធ្វើអោយគេមើលឃើញពីទង្វើជាគំរូនេះផងដែរ។ ជាមួយនឹងការពាំនាំយកជំនួយជាច្រើន ទៅជូនដល់កន្លែងនេះ លោកស្រីក៏អំពាវនាវអោយបណ្ដាសប្បុរសជនផ្សេងទៀត មានការយកចិត្តទុកដាក់ និង បន្តចែករំលែកក្ដីស្រលាញ់ ដល់កុមារកំព្រាបែបនេះ អោយបានកាន់តែច្រើនផងដែរ ដើម្បីរួមចំណែកលើកទឹកចិត្ត និងជួយសម្រាលបន្ទុកដល់ប្រធានមណ្ឌល ដែលត្រូវរ៉ាប់រងលើកុមារកំព្រាទាំងជាង១៣០នាក់ នៅក្នុងទីតាំងមួយនេះ។
លោកស្រីថា ការចែករំលែកក្ដីស្រលាញ់ មិនទាល់តែជាអ្នកមានខ្លាំង ឬ ទាល់តែមានលុយកាក់ច្រើននោះទេ ពោលគឺត្រឹមតែមានចិត្តចែករំលែកបន្តិចបន្តួចដល់ក្មេងៗគឺជាទង្វើល្អ និង មានសេចក្តីផ្លូវចិត្តបាត់ទៅហើយៗ។ លោកស្រីបន្តថានេះមិនមែនជាលើកទីមួយទេដែលលោកស្រី និង ក្រុមកាងារធ្វើកម្មវិធីសប្បុរសធម៌គឺធ្វើច្រើនលើកមកហើយ តែនេះជាលើកទីមួយដែលបាននាំយករបស់ប្រើប្រាស់មួយចំនួនមកមណ្ឌលកុមារកំព្រាមែកឈើមួយនេះ រឹតតែធ្វើអោយលោកស្រីមានចិត្តចង់ធ្វើសប្បុរសខ្លាំងបន្ថែមទៀត។
កាងាររួមចំណែកជួយដល់ក្មេងកំព្រាគឺយើងអាចជួយកាត់បន្ថយក្មេងអនាថាតាមផ្លូវ កាត់បន្ថយក្មេងទនើង ហើយវាជាការជួយមួយផ្នែកធំផងដែរដល់សង្គមជាតិយើង។ លើកស្រីសន្យាថានឹង យកពេលវាលាខ្លះទៀតបន្តជួយដល់មណ្ឌលក្មេងកំព្រាផ្សេងៗ ដើម្បីសម្រួលបន្ទុកខ្លះដល់ប្រធានមណ្ឌលដែលគាត់ខំលំបាកគ្រប់យ៉ាងហើយប្រឹងប្រែងធ្វើរឿងមួយដល់ក្មេងៗកំព្រា។