តារាសម្តែង នី មុនីនាថ បាន សម្រេច ចិត្តបើកបេះដូង ទទួលយកស្នេហ៍ថ្មីក្រោយពេលដែល ផ្អិបទុកអស់ជាច្រើនឆ្នាំ។ ប្រិយមិត្ត អ្នកគាំទ្រ មានការរីករាយ ក្រោយពេលដែលនាង លាងរបួសស្នេហ៍ អោយបានចប់ឡើងវិញ។ ទើបតែប្រកាស ស្រាប់តែលេចឭថា នី មុនីនាថនិង ត្រៀម គ្រោងអញ្ជើញភ្ញៀវ ញាំការដើម្បីបំពេញបំណងមួយ។ នី មុនីនាថ បានសម្រេចចិត្ត ជ្រើសរើស គូសង្សារឆ្លងទ្វីប ដោយបុរសដែលនាង គិតថាល្អនោះជាអ្នករកសុីចេញចូល ប្រទេសខ្មែរ និងអូស្ត្រាលី។ នាងប្រកាសអោយ អ្នកសារព័ត៌មាន ដឹងពីមុននេះថា នឹងរៀបពិធីមង្គលការ ដាច់ខាត ព្រោះនាងជា ស្ត្រីខ្មែរ ដែលសំខាន់ណាស់ភាពជាភារៈបំពេញមុខ តាមរយៈផ្កាស្លា។ ប៉ុន្តែ គេស្រាប់តែទទួលបាន ដំណឹងថា មុនីនាថ មានពិធីរៀបមង្គលការ នៅក្នុងខែ វិច្ឆិកា ខាងមុខនេះ ដែលនោះជាដំណឹងដ៏ទាក់ទាញសំខាន់មួយ។

នី មុនីនាថ លើកឡើងថា ការដែលលេចឭនោះ ប្រហែលជាគេ ចង់ឃើញនាង បង្ហាញមុខ បុរសដែលជា ម្ចាស់ចិត្តនាង។ ប៉ុន្តែពេលនេះ នៅមិនទាន់ទទួល យកនូវ ចំណងមង្គលការឡើយ។ មង្គលការ អំឡុងខែ វិច្ឆិកា ខាងមុខនេះ ជាមង្គលការ ប្អូនស្រីរបស់នាង ដែលចាំបាច់ជា បងត្រូវតែ មើលចាត់ចែង អោយបានទូលំទូលាយ។ ដើម្បីរឿង បំពេញ មុខមាត់ ប្អូនផង និង ឪពុកម្តាយដែរ ហើយការនាងគឺអាចឆ្នាំក្រោយឬមិនទាន់កំណត់ ទុកអោយប្អូនៗមុនសិន។ នាងចង់ចំណាយពេល នៅជាមួយមុខរបរ និង មុខអាជីពការសម្តែង ដែលកំពុងតែមានការទាក់ទាញឡើងវិញ។

LEAVE A REPLY

Please enter your comment!
Please enter your name here