នៅទី បំផុត តូ តា ដែល បានរៀបការអំឡុង រដូល កូវីដ ពេញ ទំហឹង ជាមួយពោះម៉ាយ លោក វិបូរ បាន ទទួល នូវកាដូ កូនជាចំណងដៃ ស្នេហា។ ការទន្ទឹងរង់ចាំ បានចេញលទ្ធផល ដោយធ្វើអោយ តូតា និង ស្វាមី មាន ភាពរីករាយ ក្រោយដឹងភេទកូនយ៉ាងច្បាស់។ ដូចនេះហើយទើប នាងជា ម្តាយក៏ត្រូវ ថែទាំសុខភាពបន្តទៀត ដើម្បីកូនប្រុសជាទីស្រឡាញ់។

តូតា ហាក់លាក់ បាំងដំណឹង កូនដែលមានភេទប៉ុន្តែមិនយូរប៉ុន្មានក្រោយអ្នកម្តាយរូបនេះបង្ហោះជាសាធារណៈឲ្យមហាជនដឹងពីភេទរបស់កូនក្នុងផ្ទៃ មានតារាស្រីដែលជាមិត្តរួមអាជីព និងបច្ចុប្បន្នកំពុងជាអ្នកម្តាយដូចគ្នាដូចជា សារ៉ាយ សក្ខណា បាន Comment សរសេរថា៖ « Hi boy 😘»  ចំណែកអ្នកម្តាយចំនូលថ្មី សម ម៉ាណា ក៏សរសេរដែរថា៖ «ម៉ាក់ៗត្រៀមទៅមើលតែប៉ាកាន់បាល់ក៏ដឹងថាប៉ាៗយកអោយគ្រប់ជើងទាត់បាល់ដែល🤣🤣»។តូតា ជាតារាស្រីម្នាក់ក្នុងចំនោមតារាស្រីដែលមានសំណាងក្រោយពេលរៀបការមានគ្រួសារ ដែលមានស្វាម៉ីស្រលាញ់យកចិត្តទុកដាក់។ ត្បិតមិនប្រឡូកសិល្បៈពេញទំហឹងដូចមុនក៏ពិតមែន ប៉ុន្តែ តូតា នៅតែជាទីចាប់អារម្មណ៍របស់មហាជន អ្នកគាំទ្រដដែរ។ បច្ចុប្បន្ន អនាគតអ្នកម្តាយរូបនេះ កំពុងជោគជ័យខ្លាំងលើការងារជំនួញជាច្រើនមុខជំនួសឲ្យការងារសិល្បៈដែលកំពុងរយាលដៃ។ បើទោះជានាង មានភ័ព្ទ ល្អ ក៏តារា តូចស្រស់រូបនេះ នៅ តែបន្តការឈ្មុសឈ្មុល រកសុី ហើយ អាជីពសិល្បៈវិញ នាងមិនបានប្រកាស ដើរចេញជាដាច់ខាត ដោយនាងនៅតែពេញចិត្តប្រឡូក។ ឯស្វាមីនាង ក៏បើកផ្លូវអោយធ្វើអ្វីដែលនាងស្រឡាញ់ ពិសេសសិល្បៈក៏មិនបានចេញបម្រាមឡើយ។

តូតា ក្តោបក្តាប់ជំនួញកាន់តែច្រើនជាមុនទៅទៀត ក្នុងនោះអ្វីដែលមហាជនធ្លាប់ដឹងកន្លងមកតាមរយៈការបង្ហាញរបស់នាងរួមមាន៖ កប៉ាល់សម្រាប់ជិះកម្សាន្តលក្ខណៈឯកជន រីសត កសិដ្ឋានចញ្ចឹមគោ មាន់ និងពពែ នៅខេត្តកំពង់ស្ពឺ អាជីវកម្មអនឡាញ ហើយថ្មីៗនេះនាងទើបបើកហាងគ្រឿងអលង្ការ ថែមទៀតផង ធ្វើឲ្យតារាស្រីរូបនេះមើលទៅកាន់តែហាយសូរមិនធម្មតា។

LEAVE A REPLY

Please enter your comment!
Please enter your name here