ក្រោយពីទទួលបានការគាំទ្រខ្លាំងនៅក្នុងបទ « ស្មារតីគ្រូពេទ្យស្ម័គ្រចិត្តតេជោ » ក្នុងកំឡុងពេលផ្ទុះឡើងនូវជម្ងឺកូវីដមួយរយៈធំមុននេះបានធ្វើឱ្យមហាជនជាច្រើនបានស្គាល់នូវទឹកដមសំនៀងមិនចាញ់មនុស្សពេញវ័យរបស់កុម៉ារី ធឿន ដាលីស។ ថ្មីៗនេះក្មេងស្រីរូបនេះក៏បញចេញនូវបទចម្រៀង Cover ថ្មីរបស់ខ្លួនមួយបទក្រោមចំណងជើងថា « ភ្ជុំនឹកស្រុក » ជាចង្វាក់រាំវង់មួយបទទៀតដើម្បីបម្រើអារម្មណ៍របស់អ្នកគាំទ្រខ្លួនក្នុងឱកាសបុណ្យភ្ជុំនិណ្ឌខាងមុខនេះ។

បទចម្រៀង « ភ្ជុំនឹកស្រុក » ដែលកុមារី ធឿន ដាលីសដែលទើបតែមានអាយុ 11 ឆ្នាំ បានបកស្រាយឡើងនេះ គឺជាចម្រៀងមួយបទដែលបង្កប់ទៅដោយអត្ថន័យអធិប្បាយពីសកម្មភាពស្របគ្នាជាមួយនឹងពិធីបុណ្យភ្ជុំបិណ្ឌ លាយឡំជាមួយនឹងការឆ្លុះបញ្ចាំងពីទិដ្ឋភាព អ្នកភូមិជនបទដោយប្រយោលឱ្យអ្នស្ដាប់នឹកឃើញដល់ទិដ្ឋភាពទេសភាពស្រុកស្រែ ដើម្បីជូនជាកាដូរដល់អ្នកស្ដាប់ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌដែលនឹងឈានចូលមកដល់នៅពេលឆាប់ៗនេះ។

អ្វីដែលកាន់តែគួរឱ្យចាប់អារម្មណ៍ទៀតនោះ មួយបទដែល កុមារី ធឿន ដាលីស លើកយកមក Cover បានបន្ថែមនូវរសជាតិសាច់ភ្លេងបែបថ្មីកន្ត្រាក់មួយបែប បូកបញ្ចូលជាមួយនឹងសាច់ភ្លេង ប្រគុំបែបខ្មែរមិនឱ្យបាត់សាច់ភ្លេងម្ចាស់ដើម លាយឡំនឹងសម័យ រៀបចំយ៉ាងសម្រិតសម្រាំងដោយ ក្រុម តន្ត្រីសុខលាភ។ នៅក្នុងបទចម្រៀងនេះដែរកុមារី ដាលីស ក៏រំពឹងដែរថានឹងទទួលបានការគាំទ្រដូចបទមុនៗ។

LEAVE A REPLY

Please enter your comment!
Please enter your name here