ក្រោយបញ្ចប់ពិធីខួបកំណើតកាលពីថ្ងៃទី 09 ខែ កញ្ញា ឆ្នាំ2020 មុននេះ លោកជំទាវឧកញ្ញ៉ា អ៊ាន សៀវម៉ី ដែលជាអ្នកលក់ Online ល្បីឈ្មោះមួយរូប បានធ្វើឱ្យស្រទាប់មហាជនមានការកោតសរសើរផង និងស្រឡាំងកាំងផងបន្ទាប់ពីលោកជំទាវបានចំណាយលុយរាប់សែនដុល្លា ធ្វើពិធីជប់លៀងផង ធ្វើពិធីបុកគ្រឹះសាងសង់ភូមិគ្រឹះផង ដែលកាន់តែបង្ហាញថាលោកជំទាវ មិនគ្រាន់តែមានគោរមងារជាឧកញ្ញ៉ា ដែលសកម្មក្នុងកិច្ចការសប្បុរសធម៌តែប៉ុណ្ណោះនោះទេ ប៉ុន្តក៏ជាស្ត្រីវ័យក្មេងដែលមានទ្រព្យស្តុក ក្រោយពីជោគជ័យក្នុងមុខជំនួញផងដែរ។

ការលើកឡើងនេះគឺបន្ទាប់ពីលោកជំទាវត្រូវគេដឹងថាមានផ្ទះវីឡាពីរបីកន្លែងដែលមានតម្លៃខ្ទង់លានដុល្លាហើយ នៅតែមានសមត្ថភាពបុកគ្រឹះសាងសង់ភូមិគ្រឹះតម្លៃជាង5លានដុល្លា និងបានប្រកាសថាត្រៀមបើកគម្រោងលក់បូរីដែលបង្ហាញថាលោកជំទាវពិតជាសាកសមនឹង គោរមងារជាឧកញ្ញានេះ។ ជាក់ស្ដែងនៅក្នុងពិធីដែលទើបតែបញ្ចប់ គ្មានអ្នកណាមិនសរសើរពីសំណាងរបស់លោកជំទាវនោះទេ ខណៈដែលក្រៅពីទទួលបានការសរសើរថាជាស្ត្រីដែលជោគជ័យ លោកជំទាវឧកញ្ញា ក៏ធ្វើឱ្យស្រទាប់មហាជនស្រឡាំងកាំងមិនតិចដែរ ដោយសារតែលោកជំទាវ ចំណាយថវិការនិងពេលវេលាគ្រងឈុតបុរាណរហូតទៅដល់16 ឈុតយ៉ាងកម្រទៅថតនៅតំបន់អង្គរដែលបង្ហាញយ៉ាងច្បាស់ថាលោកជំទាវក៏ស្រឡាញ់សិល្បៈវប្បធម៌ជាតិ និងបានរួមចំណែកគួរឱ្យសរសើរ លើកស្ទួយសម្លៀកបំពាក់បុរាណខ្មែរ ខុសពីអ្នកលក់ Online មួយចំនួន។

LEAVE A REPLY

Please enter your comment!
Please enter your name here