បទថ្មីរបស់តារាចម្រៀង មាស សុខសោភា មានចំណងជើង «ទៅវត្តទៅវ៉ា» ជាចង្វាក់ប្រជាប្រិយខ្មែររាំវង់ ដោយបទថ្មីដែលទើបបញ្ចេញនេះ គឺស្របពេលពិធីបុណ្យកាន់បិណ្ឌតែម្តង។ បទថ្មីដែលទើបតែចេញនេះត្រូវបានគេឃើញបង្ហោះឡើងនៅលើឆានែលយូធូប Camtrax Music ដែលគ្រប់គ្នាដឹងថាជាផលិតកម្មផ្ទាល់ខ្លួនរបស់នាង មិនខ្វល់ពាក្យចចាមអារាមរឿងដូរផ្លាស់ទ្រនំនោះឡើយ។ ការបង្ហាញ នេះ ផ្តើមអោយ គេមើលឃើញ ថា អ្នកនាង មិនខ្វល់រឿង គេនិយាយដូរ ទ្រនំឡើយ ហើយ បានសម្រេចចិត្ត ធ្វើបទដោយខ្លួនឯង និង ផលិតខ្លួន មិនបាច់អោយអ្នកចាត់ចែង។
យុទ្ឋសាស្ត្រ ដែល មាស សុខសោភា បង្ហាញឡើង បានធ្វើអោយគេមើលឃើញ ថា ការជ្រក បង្ហាញ នៅក្នុងផលិតកម្ម ដូចពីមុនដែល នាងហែលរាប់ឆ្នាំ អាចនឹងអស់និស្ស័យ ។ នាងអាច មានបទពិសោធន៍ គ្រប់គ្រាន់ ក្នុងការ បង្កើតស្នាដៃ ចម្រៀង ដោយមិនពឹងលើ អ្នកណាជួយចាត់ការ នាំអោយស្កក ការងារ ដូចកាប់បំពង់រង់ចាំទឹកភ្លៀង។ មូលហេតុ នាងមាន ប្រាក់គ្រប់គ្រាន់ ផលិតចម្រៀង ហើយ មាន បងប្រុសជា អ្នកនិពន្ឋ ឬអាចស្វែង អ្នកនិពន្ឋឯករាជ្យ រលកក្រោយណា អោយមកជួយ។ ម្យ៉ាងពេលនេះ នាង បានស្វាមីមក ធ្វើជាបង្អែក មើលខុសត្រូវទៀត រិតតែបង្ហាញសញ្ញាល្អ ដែលរុញ អោយនាង មានបទល្អៗ វាយបំបែកទីផ្សារ ដែលស្ងាត់ កន្លងមកបាន។
អ្វីគួរឲ្យកត់សម្កាល់ បទថ្មីរបស់ មាស សុខសោភា ពិតជាផ្ទុះការគាំទ្រខ្លាំងដដែរ ដែលនេះសបញ្ជាក់ឲ្យឃើញថា នាងពិតជាមានទេពកោសល្យ ទឹកដម និងសមត្ថភាពពីកំណើតប្រាកដ ទោះមិនជ្រកនៅផលិតកម្មធំៗក៏នៅតែអាចសាងភាពល្បីល្បាញបាន។ នេះជាគន្លឹះថ្មីមួយ សម្រាប់តារាល្បីៗ ដែលអ្នកណា ក៏សរសើរ មាស សុខសោភា ដែលចេះបង្កើតគំនិត បែបនេះ ដើម្បីទាញការចាប់អារម្មណ៍ជាថ្មីទៀត។